ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ៖ យោធា​ថៃបន្ត​​បាញ់ប្រហារ និង​ឈ្លានពាន​មក​លើកម្ពុជា នៅ​ទិស​យោធភូមិ​ភាគ​ទី​៣ យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការ​បាញ់ប្រហារ និង​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​នៅ​ទិស​យោធភូមិ​ភាគ​ទី​៣ យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥​។ ១. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៣…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការ​បាញ់ប្រហារ និង​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​នៅ​ទិស​យោធភូមិ​ភាគ​ទី​៣ យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥​។

១. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង ភាគី​ថៃ​បាន​បន្ត​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៨:៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ ២០២៥ ។

  • ម៉ោង ១៨:៣០​នាទី រហូត​ដល់​ម៉ោង ១៨:៥៥​នាទី យោធា​ថៃ​បាន​បាញ់កាំភ្លើង​ធំ​ចេញពី​នាវាចម្បាំង​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រមាណ​២០​គ្រាប់ នៅ​ភូមិសាស្ត្រ​ក្រោយ​សណ្ឋាគារ​ជាប់​ច្រកព្រំដែន​ចាំ​យាម ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​។ គិត​មក​ដល់​ម៉ោង​នេះ​ស្ថានការណ៍​បាន​ត្រលប់​មក​រក​ភាព​ស្ងប់ស្ងាត់​វិញ​ហើយ​។

២. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ភាគី​ថៃ​បាន​បន្ត​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ ២០២៥ ។

ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ១៩:៣០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ រថក្រោះ អម​ដោយ​កម្លាំង​ថ្មើរជើង​វាយ ប្រហារ​ចូល​ភូមិសាស្ត្រ​ភ្នំ​ខ្មោច និង​បុ​ស្សុ​ស្បូវ​-​ជាំ​តែ​។
  • ម៉ោង ២២:៥៨​នាទី កងទ័ពអាកាស​របស់​ថៃ​បាន​បន្ត​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់ គ្រាប់បែក​ចំនួន ២​គ្រាប់ ផ្តាច់​ស្ពាន​អូរ​ជីក ដែល​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល និង​មាន​ប្រជាជន​ស៊ី​វិល​រស់នៅ ស្ថិត​ក្នុងភូមិ​សាស្ត្រ​រវាង​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ និង​ព្រំប្រទល់​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥

  • ចាប់ពី​ម៉ោង ៤:០០​នាទី​ទៀប​ភ្លឺ រហូត​ដល់​ម៉ោង ៥:៣០​នាទី យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។
  • ចាប់ពី​ម៉ោង ៤:០០​នាទី​ទៀប​ភ្លឺ យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ថ្ម​ដូន​។
  • គិត​មក​ដល់​ម៉ោង​ជិត ១៥:០០​នាទី យោធា​ថៃ​បន្ត​ការ​បាញ់ប្រហារ ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ និង​កាំភ្លើងយន្ត​បំពាក់​លើ​រថក្រោះ​នៅ​ភូមិសាស្ត្រ​ភ្នំ​ខ្មោច និង​ជាំ​តែ​។
  • ម៉ោង ១៦:០០​នាទី យោធា​ថៃ​បាន​បាញ់កាំភ្លើង DK (១០៦) និង​កាំភ្លើង​ធំ​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។
    ចំពោះ​ស្ថានការណ៍​នៅ​ក្នុងភូមិ​សាស្ត្រ​ផ្សេង​ទៀត​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​កងកម្លាំង​របស់​យើង​បន្ត​តាម ដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​។

៣. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ ភាគី​ថៃ​បាន​បន្ត​បាញ់ប្រហារ​មក​លើ​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ១៩:១០​នាទី យោធា​ថៃ​បាន​បាញ់​ភ្លើង​ក្រហម​លើ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ១៩:៥០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។

ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ១២:០៤​នាទី​រំលង​អា​ធ្រា​ត្រ យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ៤:០០​នាទី យោធា​ថៃ​បន្ត​ប្រើប្រាស់​កាំភ្លើង​ធំ និង​រថក្រោះ​បាញ់​នៅ​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ៤:០២​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ចាប់ពី​ម៉ោង ៥:៤៨​នាទី រហូត​ដល់​ម៉ោង ៦:៣៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​៧៥​ម​.​ម លើ​រថពាសដែក​បាញ់​បំ​បុក​នៅ​ភូមិសាស្ត្រ​អូរ​ភ្លុក​ដំរី​។
  • ម៉ោង ៨:១៣​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ៩:២០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ខ្នាត​ធំ​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ចូល​ជ្រៅ​ទៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ រហូត​ដល់​ជើងភ្នំ​១៥០០​។
  • ចាប់ពី​ម៉ោង ៩:៣០​នាទី ដល់​ម៉ោង ១១:៣០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់កាំភ្លើង​ធំ​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ១០:៣០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ភូមិសាស្ត្រ​ឃុំ​ថ្មដា​។
  • ចាប់ពី​ម៉ោង ១១:០១​នាទី ដល់​ម៉ោង ១១:១៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន ៣​គ្រាប់ មក​លើ​ទីតាំង​អាគារ​ពាណិជ្ជកម្ម​ឯកជន​របស់​ប្រជាជន​ស៊ី​វិល​មួយ​កន្លែង​ជាប់​ច្រកព្រំដែន​ជ័យ​ជំនះ​។
  • ម៉ោង ១១:០១​នាទី ដល់​ម៉ោង ១១:១៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន ២​គ្រាប់ ចូល​ទីតាំង​សាលា​បឋម​សិក្សា ស្ថិត​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។
  • ម៉ោង ១១:១៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ខ្នាត​ធំ​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ភូមិសាស្ត្រ​ឃុំ​ថ្មដា​។
  • ក្រោយ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ចម្បាំង F-16 រួច​មក នៅ​ម៉ោង ១១:៤៦​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ អម​ដោយ​រថពាសដែក​ប្រមាណ ៥​គ្រឿង បាន​រំលោភ​ឈ្លានពាន​ចូល​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ច្រក​ជ័យ​ជំនះ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។
  • ម៉ោង ១២:៣៨​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ១៣:០៤​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ១៣:៤៣​នាទី យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ១៤:១០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ទម្លាក់​គ្រាប់​ចូល​ភូមិសាស្ត្រ​ច្រក​ជ័យ​ជំនះ​។
  • ម៉ោង ១៤:១៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម ចំនួន ២​គ្រាប់​ចូល​ភូមិសាស្ត្រ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទី​ប្រជុំជន​ដែល​ប្រជាជន​ស៊ី​វិល​រស់នៅ​ច្រើន​កុះករ​។
  • ម៉ោង ១៥:៤២​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​ចូល​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ម៉ោង ១៦:០០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​ចូល​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ខាងក្រោយ​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ១៦:១១​នាទី យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។

គិត​មក​ដល់​ពេល​នេះ កងកម្លាំង​របស់​កម្ពុជា​បាន​នឹង​កំពុង​បន្ត​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ដោយ​ប្រដាប់​អាវុធ​របស់​យោធា​ថៃ​។ សកម្មភាព​របស់​យោធា​ថៃ​នេះ គឺជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ឈ្លានពាន​យ៉ាង​កំរោល​មក​លើ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ