ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តូ​យ៉ូ​តាព្រូស​ បុក​ម៉ូតូ​បត់​ឆ្លងផ្លូវ ​បណ្តាល​អោយ​បោក​ក្បាល​ស្លាប់​នៅ​កន្លែង

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស TOYOTA PRIUS មួយ​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ទៅ​បុក​ម៉ូតូ​ម៉ាក HONDA C125…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស TOYOTA PRIUS មួយ​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ទៅ​បុក​ម៉ូតូ​ម៉ាក HONDA C125 មួយ​គ្រឿង បត់​ឆ្លងផ្លូវ បណ្តាល​អោយ​បោក​ក្បាល​ស្លាប់​នៅ​កន្លែង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ ត្រង់​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​តេ​លា ពញា​ពន់ លើ​ផ្លូវ​លេខ​១៥១ ក្នុង​ភូមិធំ​ជើង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ សំ សំ​រិ​ទ្ធ ភេទ​ប្រុស អាយុ ៧១​ឆ្នាំ ជា​យោធិន​ចូល​និវត្ត ស្នាក់​នៅ​ភូមិធំ​ជើង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​មិន​ពាក់មួក​សុវត្ថិភាព បាន​ស្លាប់​កន្លែង​កើតហេតុ​) ជិៈ​ម៉ូតូ ០១​គ្រឿង ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម 1B-8809 ។

ចំណែក​រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ផ្លា​ក​លេខ កម្ពុជា T.A.0809 បើកបរ​ដោយ​ឈ្មោះ សួង សុភា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣១១ ផ្លូវលំ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត ហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ខាងលើ ដែល​ធ្វើ​ដំណើរ​ឆ្លងផ្លូវ ពី​ជើង​ទៅ​ត្បូង ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​អត់​ពាក់មួក បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ហើយ​រថយន្ត​បាន​រង​ការ​ខូចខាត​។ ភ្លាម​ៗ នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​អ្នកបើកបរ​។ រថយន្ត និង​អ្នកបើកបរ ព្រមទាំង​ម៉ូតូ ត្រូវ​បាន នគរបាល​ចរាចរណ៍ ចុះ​ទៅ​វាស់វែង រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ចំណែក​សព សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ