រដ្ឋបាលខេត្តកំពង់ស្ពឺ នាំយកសារលិខិតរំលែកទុក្ខរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារស.ពវីរកងទ័ព
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម…
ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម…
ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការ បាននាំយកសារលិខិតរំលែកទុក្ខ និងថវិកា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព វីរកងទ័ពលោកអនុ សេនីយ៍ឯក ខាត់ សុខលី ដែលកំពុងធ្វើបុណ្យ ស្ថិតនៅក្នុងភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានពលីជីវិតនៅសមរភូមិ ភូមិប្រាសាទតាមាន់ នៅវេលាម៉ោង ១០:២២នាទីយប់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងកំឡុងពេលប៉ះទង្គិចក្នុងសមរភូមិជាមួយកងទ័ពឈ្លានពានថៃ នៅតាមបណ្តោយព្រំដែនការពារបូរណភាពទឹកដីកម្ពុជា។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ មានសេចក្តីក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់ក្រុមគ្រួសារនៃសព វីរកងទ័ពលោកអនុសេនីយ៍ឯក ខាត់ សុខលី ស្ថិតនៅក្នុងភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានពលីជីវិតនៅសមរភូមិ នៅទិសប្រាសាទតាមាន់។
ឯកឧត្តមអភិបាលក៏បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកសារលិខិតរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបាននាំយកនូវថវិកាឧបត្ថម្ភចំនួន ៨០,០០០,០០០ រៀល (ប៉ែតសិបលានរៀល) ដើម្បីចូលរួមជួយសម្រាលបន្ទុកក្នុងពិធីបុណ្យសព។ ព្រមទាំងរដ្ឋបាលខេត្តក៏បាននាំយកអំណោយសម្ភារៈ និងថវិកាចំនួន ៥,០០០,០០០ រៀល ជូនដល់ក្រុមគ្រួសារនៃសព វីរកងទ័ពលោកអនុ សេនីយ៍ឯក ខាត់ សុខលី ដែលបានពលីជីវិតនៅសមរភូមិ ទិសប្រាសាទតាមាន់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕





















ចែករំលែកព័តមាននេះ