ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! អគ្គិភ័យឆេះ​ផ្ទះ​ថៅកែ​ចម្រាញ់​ប្រេង​ខ្លឹម​ច័ន្ទ​ មួយ​កន្លែង​នៅ​ក្រុង​ច្បារមន​

3 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ផ្ទះ​មួយ​ខ្នង​ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​(​ឡ​ចម្រាញ់​ប្រេង​ខ្លឹម​ច័ន្ទ​) ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​ បើ​ទោះបីជា​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​ជួយ​បាញ់​ពន្លត់​ក៏​ដោយ​។ ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុងភូមិ​ព្រៃ​ស្លឹក…

ខេត្តកំពង់ស្ពឺ​ ៖ ផ្ទះ​មួយ​ខ្នង​ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​(​ឡ​ចម្រាញ់​ប្រេង​ខ្លឹម​ច័ន្ទ​) ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​ បើ​ទោះបីជា​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​ជួយ​បាញ់​ពន្លត់​ក៏​ដោយ​។

ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុងភូមិ​ព្រៃ​ស្លឹក សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ក្រុង​ច្បារមន​បាន​ឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយខ្នង​​មាន​ទំហំ​១១ម៉ែត្រ​​គុណ​នឹង​១៧​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ ដំបូល​ប្រក់​ស័ង្កសី ដែល​ជា​កម្ម​សិទ្ធ របស់​ឈ្មោះ តេ​ង សំ​អុល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ និង​ប្រពន្ធ​មានឈ្មោះ អៀង ស្រី​មុំ អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្លឹក សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ក្រុង​ច្បារមន​បាន​ឱ្យដឹងបន្ត​ថា ក្នុងហេតុការណ៍ខាងលើ គេ​ឃើញ​វត្តមាន​របស់​លោក​វរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការ​នគរបាល​ក្រុង​ច្បារមន ដោយ​បានការ​បញ្ជា​ផ្ទាល់​ភ្លាម​ៗ ពី លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ ឱ្យ​រថយន្ដ​ពន្លត់​អគ្គិភ័យ​គ្រប់​អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក ស្នងការដ្ឋាន​ត្រៀម​ចេញ​ជួយ​អន្ដរាគមន៍ ក្នុង​នោះ​លោក​អធិការ​បាន​ចូលរួម​ផ្ទាល់​តាំងពី​ដំបូង​កើ​ត​ហេតុ​ការ​ប៉ាន់ស្មាន​បឋម ករណី​អគ្គិភ័យ​អាច​បណ្ដាល​មក​ការ​ឆ្លង​ចរន្ដអគ្គិសនី ក្នុង​ផ្ទះបាយ​ខាងក្រោយ និង​ឆេះ​រាលដាល​មក​ដល់​ផ្នែក​ខាងក្នុង​ផ្ទះ​ដល់ទី​តាំង​ឡ​ចម្រាញ់​ប្រេង​ខ្លឹម​ច័ន្ទ និង​គំនរ​អុស​ឈេ​ី​សម្រាប់​ដុត ព្រមទាំង​ប្រេង​ខ្លឹម​ច័ន្ទ​ដែល​បាន​ចម្រាញ់​រួច គណនា​នៃ​ការ​ខូចខាត​រួម​មាន ៖​ឆេះ​ផ្ទះ​មួយ​ខ្នង​និង​សម្ភារៈ​ក្នុងផ្ទះ​មួយ​ចំនួន​ធំ តែ​មិន​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​​សត្វ នោះ​ទេ​។

សមត្ថកិច្ច​ក្រុង​ច្បារមន​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ គេ​ឃើញ​វត្តមាន​លោក​អធិការ​នគរបាល​ក្រុង​ច្បារមន​កម្លាំង​សហការ​មក​ពី ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ដ​កំ​ព់​ស្ពឺ ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​យីហោ​ឈុ​ន​ទ្រី មក​ពី​អធិការដ្ឋាន​នគរ​ប​ល​ក្រុង​ច្បារមន​ស្រុក​សាមគ្គី​មុនី​ជ័យ អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​,​ប្រតិបត្ដិការ​ប្រេ​ី​ប្រាស់​រយៈពេល​ជាង​៧​ម៉ោង​ទេ​ី​ប​ពន្លត់​និង​គ្រប់គ្រង​បាន​។

សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​វាយតម្លៃ​ទំហំ​នៃ​ការ​ខូចខាត​សម្ភារៈ​នុង​ថវិកា​បាន​នៅឡើយ​នោះ​ទេ​។ ជា​ការ​ចូលរួម​សោកស្ដាយ​ជាមួយ​ម្ចាស់ផ្ទះ កត្ដា​ធំ​បំផុត​គឺ​មក​ការ​ឆ្លង​ចរន្ដអគ្គិសនី​ជា​រឿង​សំខាន់​ចម្បង​និង​ត្រូវ​យកចិត្ដទុកដាក់​ជាមួយ​អ្នកជំនាញ​លើកិច្ចការ​នេះ​ជា​ពិសេស ពាក្យចាស់បុរាណលោកពោលថា​ «ស៊ូ​លិច​ទូក​កណ្ដាលទន្លេរ កុំឱ្យ​តែ​ភ្លើ​ង​ឆេះ​ផ្ទះ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ