ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសំឡេង​ក្មេង​យំ ​អ្នកភូមិឆ្ងល់ ចេញ​មកមើល​​ឃើញ​ទារកម្នាក់ត្រូវគេប្លុង​ចោលក្រោម​​​​រានទេវតា

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទារក​ទើប​ស​ម្រ​ល​បាន​៤​ទៅ​៥​ថ្ងៃ​ម្នាក់ ត្រូវ​បាន​គេយក​ទៅ​ប្លុង​ចោលនៅក្រោមរានទេវតា​មុខ​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣១​ខែសីហា​ឆ្នាំ​២០២៥ នៅ​ចំនុច​ផ្លូវ​បេតុង​មួយ​កន្លែង ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ ទារក​ទើប​ស​ម្រ​ល​បាន​៤​ទៅ​៥​ថ្ងៃ​ម្នាក់ ត្រូវ​បាន​គេយក​ទៅ​ប្លុង​ចោលនៅក្រោមរានទេវតា​មុខ​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣១​ខែសីហា​ឆ្នាំ​២០២៥ នៅ​ចំនុច​ផ្លូវ​បេតុង​មួយ​កន្លែង ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​នឹង​ប្រទះ​ឃើញ​ទាករ​ខាងលើ គឺ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់​ក្នុងភូមិ បានលឺ​សំលេង​ក្មេង​យំ ដោយ​មានការ​ងឿងឆ្ងល់ ពួក​គាត់​បាន​ចេញ​មក​ក្រៅ​ផ្ទះ ក៍​ប្រទះ​ឃើញ​ទារក​ខាងលើ មិនដឹង​ថា​ម្តាយ​យក​មក​ប្លុង​ចោល​ដាក់​ក្រោម​រានទេវតាមុខ​ផ្ទះ​ប្រជាពលរដ្ឋ តាំងពី​ពេល​ណា​នោះ​ទេ ដោយ​មាន​ថង់​មួយ​មាន​ខោអាវ​និង​ទឹកដោះគោ​ក្នុង​នោះ​ថែម​ទៀត​ផង​។

ប្រភព​បន្ត​ទៀត​ថា ដោយ​ឃើញ​សភាព​បែប​នេះ មើលទៅ​គួរ​ឲ្យ​អាណិតអាសូរ ហើយ​ទារក​ខាងលើ​វ័យ​ប្រហែល​៤​ទៅ​៥​ថ្ងៃ​តែ​ប៉ុណ្ណោះ ចឹ​ង​ហើយ​ពួក​គាត់​ក៍បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​ប្រធាន​ភូមិ​អោយ​ជួយ​ចុះ​ពិនិត្យ​ទារក​ផង​ដែរ ។

ក្រោយ​កើតហេតុ​ទារក​ខាងលើ ត្រូវ​បាន​ខាង​សាលាសង្កាត់​ដង្កោ អោយមក​ទទួលយក​ទៅ​មើលថែ​ជា​បណ្ដោះអាសន្ន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ