ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU រក​ឃើញ​ឯកសារ​គណិត​ដែល​ថា បែក​ធ្លាយ​​ដូចនឹង​វិញ្ញាសារ​ប្រឡង​ពិត​ពី​៨០%​ទៅ​១០០% និង​កំពុង​ស្រាវជ្រាវ​បន្ត

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឬ​ហៅ​កាត់​ថា​(​អ​.​ប​.​ព​) បាន​ធ្វើការ​ស្រាវជ្រាវ​ចំពោះ​ការ​លើក​ឡើង​ថា មានការ​បែកធ្លាយ​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិ​ភូមិ​មុខ​វិទ្យា​គណិត​វិទ្យា​ថា រក​ឃើញ​ដូច​វិ​ញ្ញា​ដើម​ពី​៨០%​ទៅ​១០០% ហើយ​ពេល​នេះ​បាន​កំពុង​ស្រាវជ្រាវ​ប្រភព​បន្ថែម ។ យោង​តាម​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឬ​ហៅ​កាត់​ថា​(​អ​.​ប​.​ព​) បាន​ធ្វើការ​ស្រាវជ្រាវ​ចំពោះ​ការ​លើក​ឡើង​ថា មានការ​បែកធ្លាយ​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិ​ភូមិ​មុខ​វិទ្យា​គណិត​វិទ្យា​ថា រក​ឃើញ​ដូច​វិ​ញ្ញា​ដើម​ពី​៨០%​ទៅ​១០០% ហើយ​ពេល​នេះ​បាន​កំពុង​ស្រាវជ្រាវ​ប្រភព​បន្ថែម ។

យោង​តាម​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥​ថា​៖ «​យើង​ស្វែងរក​យុត្តិធម៌​ជូន​បេក្ខជន​បន្ត​ទៀត ថ្ងៃនេះ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​.) នៅ​បន្តការងារ​រាប់​ទាំង​ការ​ប្រជុំ​បូក​សរុប វាយតម្លៃ​ការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ព័ត៌មាន​ថា មានការ​បែកធ្លាយ​វិញ្ញាសា​ប្រឡង ។ ជឿ​ថា មិត្តភក្តិ​បណ្តាញ​សង្គម របស់​យើង​ក៏​មិន​បាន​ទំលាក់​ចោល​នូវ​ការងារ​នេះ​ដែរ ។

លទ្ធផល​រក​ឃើញ​ថ្ងៃនេះ ACU សូម​ជម្រាប​ជូន​សាធារណៈជន និង​មិត្តភក្តិ​បណ្តាញ​សង្គម​មួយ​ផ្នែក​សិន​ដែល​រួម​មាន​៖ មិត្ត​ភ័ក្តិ​បណ្តាញ​សង្គម​មួយ​ចំនួន​ដែល​មាន​គណនី Tik Tok រស្មី កែវរ​ដ្ឋា គណនី Facebook ស្រី ម៉ុង តា​ល់ – គណនី Facebook ឃុន សុ​ផានិត – គណនី Facebook គង់ សំណាង – គណនី Facebook ឡី សំបូរ – គណនី Facebook អ៊ុ​ង ខេមរៈ – គណនី Facebook សាយ សេង​ហ៊​ង​… ជា​អ្នក​ឈានមុខ​ជូនដំណឹង​ពី​ការ​សង្ស័យ​ថា អាច​មានការ​លេច​ធ្លាយ​វិញ្ញាសារ​ប្រឡង​បាក់​ឌុ​ប ហើយ​សំណូមពរ​ជូន​ក្រសួង អប់រំ​យុវជន និង​កីឡា ស្រាវជ្រាវ​បកស្រាយ និង​ដោះស្រាយ ដើម្បី​ជា​យុត្តិធម៌​ដល់​បេក្ខជន បេ​ក្ខ​នារី ។

ACU និង​ក្រសួង អប់រំ​យុវជន និង​កីឡា មាន​គោលបំណង​ដូច​គ្នា​នឹង​គោលបំណងបណ្តាញ​សង្គម​ខាងលើ​នេះ និង​មិត្តភក្តិ​បណ្តាញ​សង្គម​ផ្សេង​ទៀត ។ ប្រការ​នេះ​ហើយ យើង​គប្បី​តែ​រួម​គ្នា​ធ្វើការ​រឿង​នេះ ដើម្បី​ឈាន​បាន​ដល់​គោលដៅ​ឆាប់រហ័ស​។ អ​.​ប​.​ព​.អរគុណ​មិត្ត​ភ័​ក្រ​បណ្តាញ​សង្គម​ដែល​បាន​ចុះ​ផ្សាយ ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់ អ​.​ប​.​ព​. យ៉ាង​ទាន់​ពេលវេលា ។

ប្រភព​បាន​លើក​ឡើង​ថា លទ្ធផល​ដំបូង​ឃើញ​ថា រាល់​ទម្រង់​រូប​វិញ្ញាសា​ប្រឡង​ដែល​បាន​បង្ហោះ​មក ទោះជា​រូបភាព​អត្ថបទ​វិញ្ញាសារ​វាយ​ឡើង​វិញ​ក្តី -​ការ​បង្ហោះ​ជា​រូប​ព្រាល​ៗ​ក្តី – ការ​បង្ហោះ​រូប​វិញ្ញាសារ​ច្បាស់​មាន​ហត្ថលេខា​សង្ខេប (Griff) របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឬ​គ្មាន​ហត្ថលេខា​សង្ខេប​ក្តី អ​.​ប​.​ព​. បាន​ធ្វើ​កោសល្យវិច័យ ហើយ​ឃើញ​ថា ឯកសារ​ទាំងនេះ ពិតជា​ដូចនឹង​វិញ្ញាសារ​ប្រឡង​គណិត​វិទ្យា​ថ្នាក់​វិទ្យាសាស្ត្រ ប្រឡង​ថ្ងៃ​ទី 29/08-2025 ម៉ោង 14:00 – 16:30 ប្រាកដ​មែន (​ដូច​ពី 80% ទៅ 100%) ក្រុមការងារ អ​.​ប​.​ព​. បាន​ធ្វើការ​កោសល​វិច័យ​លើ​គ្រប់​ទម្រង់​នៃ រូបថត​ដែល​អះអាង​ថា​ជា​វិញ្ញាសារ​បាន​ទទួល​ព័ត៌មាន ទាំងនេះ​ពី​មិត្ត​ភ័​ក្រ​បណ្តាញ​សង្គម​ទាំងនេះ ដូច្នេះ​ក្រុមការងារ អ​.​ប​.​ព​. សូម​បន្ត​ការ​សហការ​ជាមួយ​មិត្ត​ភ័​ក្រ​បណ្តាញ​សង្គម​ទាំងអស់​ដើម្បី​អាច ប្រមូលភ័ស្តុតាង​បាន​គ្រប់​ជ្រុងជ្រោយ​។

ជាមួយ​គ្នា​នោះ​ដែរ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើក​ឡើង​ថា លទ្ធផល​នេះ​បញ្ជាក់​ច្បាស់​បណ្តាញ​សង្គម​មិន​បាន​បង្ហោះ​ករណី​អ្វី​ដែល​មិន​ពិត​នោះ​ទេ​។ ទោះ​ការ​បង្ហោះ​នូវវិញ្ញាសារ​គណិត​វិទ្យា​ទាំងនេះ មិន​មាន​កាលបរិច្ឆេទ​ណា មុន​ពេល​ប្រឡង​មុខ​វិទ្យា​គណិត វិទ្យា​(​ប្រឡង​ហើយ​បាន​បែកធ្លាយ​) ក៏​ដោយ ក៏ ACU​កំពុង​ពិចារណា​លើ​រូប​វិញ្ញាសារ​ពិត 100% រូប​ច្បាស់​ៗ គ្មាន​ព្រាល​ៗ (​មាន​អក្សរ​កាច​ណាស់​) ដែល​បាន​បង្ហោះ បង្ហាញ​មាន ហត្ថលេខា​សង្ខេប (Griff) របស់​រដ្ឋមន្ត្រី ក្រសួង​អប់រំ​យុវជន និង​កីឡា​។

ACU​បាន​លើក​ឡើង​ថា ប្រការ​នេះ​អាច​មាន​ន័យ​ថា រូប​នេះ​មិន​ត្រូវ​បាន​ថត​ពេល​ដំណាក់កាល​តាក់តែង​វិញ្ញាសារ​ពី​គ្រូ​ផ្សេង​ៗ​ប្រមូលផ្តុំ និង​ជូន​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​១​រូប(​អនុរដ្ឋលេខាធិការ​) ដើម្បី​គោរព​ជូន​រដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច ហើយ​មាន​ហត្ថលេខា​សង្ខេប​។ ប៉ុន្តែ​ក្រោយ​ដំណាក់កាល​រដ្ឋមន្ត្រី​ហើយ ដំណាក់កាល​ក្រោយ​ៗ​នេះ សុទ្ធតែ​មាន​លទ្ធភាព​បែកធ្លាយ (​លួច​ថត​បាន​) ដូច​ជា ថតចម្លង នៅ​ពេល​បញ្ចូល​ក្នុង​ស្រោមសំបុត្រនីមួយ​ៗ​ចំនួន​១០០​សន្លឹក សម្រាប់​៤​ថ្នាក់ ។

បញ្ចូល​វិញ្ញាសារ​២០​សន្លឹក ក្នុង​ស្រោមសំបុត្រ​ដោយឡែក​សម្រាប់​បម្រុង ។ វេច​ខ្ចប់​ចូល​ជា​កញ្ចប់ ធំ​ៗ​សម្រាប់​មួយ​មណ្ឌល​ៗ ហើយ​ដាក់​ក្នុង​ហិប​ចាក់សោ​យក​មក​រក្សា​ទុក​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។
ACU​បាន​លើក​ឡើង​ទៀត​ថា ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ គណៈកម្មាធិការប្រឡង​រៀបចំ​ដឹក​ជញ្ជូន​យក​ទៅ​ខេត្ត​នានា ដែល អ​.​ប​.​ព​. ចាប់ផ្តើម​ចូលរួម​សង្កេតការណ៍ រហូត​ដល់​ដំណាក់កាល​បើក​ហិប​វិញ្ញាសា កាត់​ស្រោម​វិញ្ញាសា និង​ចែកចាយ​វិញ្ញាសា​។

អង្គភាព​បាន​បញ្ជាក់​ថា​៖«​ដំណាក់កាល​បន្ត​មក​ទៀត អាច​មាន​លទ្ធភាព លួច​ថត​វិញ្ញាសា​គណិត​វិទ្យា​បាន ពិសេស​សម្រាប់ ថ្នាក់​ណា​ដែល​មាន​បេក្ខជន​អវត្តមាន (​មិន គ្រប់​២៥ នាក់​) ក្រដាស​វិញ្ញាសា​ថ្មី មិន​ទាន់​សរសេរ​ឈ្មោះ​បេក្ខជន​ដែល​សល់ ១ ឬ ២ សន្លឹក នោះ គឺជា​កម្មវត្ថុ​ដែល​អ្នក​ណា​ដែ ល​មាន​ទូរ​សព្ទ​ដៃ​ក្នុង​បរិវេណ​មណ្ឌល​ប្រឡង​ជា​អ្នក​លួច​ថត បាន​។ ដូច​ប្រិ​យ​មិត្ត​បណ្តាញ​សង្គម​ខ្លះ រៀបរាប់​អ្នកមាន​សិទ្ធ​កាន់​ទូរ​សព្ទ​ចូល​ក្នុង​មណ្ឌល បាន​រួម​មាន​៖ ប្រធាន​មណ្ឌល ប្រធាន​អប្បមាទ ប្រធាន​គណៈមេប្រយោគ​ប្រចាំ​មណ្ឌល ប្រធាន​សន្តិសុខ​ប្រចាំ​មណ្ឌល – មន្ត្រី ACU អ្នក​សង្កេតការណ៍ ហើយ​ក៏​មាន​អ្នក​គ្មាន សិទ្ធ​កាន់​ទូរ​សព្ទ​ចូល ក៏​បាន​យក​ទូរ​សព្ទ​ចូល​មួយ​ចំនួន​ដែរ​»​។

ជាមួយ​គ្នា​នោះ​ដែរ​អង្គភាព​ក៏​បាន​លើក​ពី​ការ​ត្រូវ​ពិចារណា​គឺ ដូច​គណនី Facebook ឡី សំបូរ និង​គណនី Facebook សាយ សេង​ហ៊​ង បាន​ផ្សាយ​ហើយ​ថា គេ​មាន​ដំណឹង​ពី​កា​រប ង្រៀ​ន​ចម្លើយ​ទាំងអស់​នៃ វិញ្ញាសា​គណិត​វិទ្យា​ដូច​គ្នា​នឹង​វិញ្ញាសា​គណិត​វិទ្យា​ប្រឡង​ថ្ងៃ​ទី 29/08-2025 – មុន​ថ្ងៃ​ទី 29/08-2025​។ នេះ​ជា​កម្មវត្ថុ​ដ៏​ធំ​មួយទៀត​ដើម្បី ACU ត្រូវ​ធ្វើការ​ទាំង​ថ្ងៃ ទាំង​យប់​។

សម្រាប់​ការ​ស្រាវជ្រាវ​ករណី​នេះ​ដែរ​ACU សង្ឃឹមថា​ក្នុង​ដំណាក់កាល​បន្ត​ទៅ​មុខ​ទៀត​នោះ​គឺ ចង់​បានការ​សហការ​រួម គ្នា​ស្រាវជ្រាវ រួម​គ្នា​សិក្សា​ជាមួយ​មិត្ត​ភ័​ក្រ​បណ្តាញ​ស​ង្គ ម​ទាំងអស់​ជា​ពិ សេស​ជាមួយ​អ្នក ឈានមុខ​ក្នុង​ការងារ​នេះ​។ លើស​ពី​នេះ​ACU អាច​ធ្វើការ​ទ្វេភាគី ឬ​ជា​ក្រុម​តែ​ម្តង​ជាមួយ​មិត្ត​ភ័​ក្រ បណ្តាញ​សង្គម ដើម្បី​ស្រាវជ្រាវ​ក រ​ណី​នេះ​ដោយ​តម្លាភាព​។ សង្ឃឹមថា មិត្ត​ភ័​ក្រ​បណ្តាញ​សង្គម​របស់​យើង សហការ​ជាមួយ ACU ដោយ​រីករាយ​។

សូម​ជម្រាប​ថា​ចំពោះ​ការ​បំភ្លឺ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ត្រូវ​បាន​សារ​ទ​ចំពោះ​បេក្ខជន ក៏​ដូច​ជា​អ្នកគ្រូ​លោកគ្រូ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌ និង​ស្នើ​ឲ្យ​អង្គភាព​ធ្វើ​ស្រាវជ្រាវ​រហូត​ដល់​ចាប់​បាន​អ្នក​ដែល​ប្រព្រឹត្តិ​យក​មក​អនុវត្ត​តាម​ច្បាប់ ដើម្បី​កុំ​ឲ្យ​មាន​ករណី​នេះ​នៅ​ពេល​ខាង​មុខ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ