ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​អត់? តើ​ត្រូវ​ប្តូរ​ខោ​ក្នុង​ប៉ុន្មាន​ខែ​ទើប​ដូរ​ថ្មី? អាច​ប្រឈ.ម​ជំងឺ​អ្វីខ្លះ?

22 ម៉ោង មុន

អ្នកជំនាញ​ផ្នែក​សុខភាព​ណែនាំ​ឱ្យ​ប្តូរ​ខោ​ក្នុង​ថ្មី​រៀង​រាល់ ៦ ទៅ ១២ ខែ​ម្តង ដើម្បី​ធានា​បាន​នូវ​អនាម័យ​ល្អ​ប្រសើរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ រយៈពេល​នេះ​អាច​ប្រែប្រួល​ទៅ​តាម​សញ្ញា​ជាក់ស្តែង​នៃ​ខោ​ក្នុង​របស់​អ្នក​។ ពេល​ណា​គួរ​ផ្លាស់​ប្តូរ​ខោ​ក្នុង?បើ​ទោះបីជា​មិន​ទាន់​ដល់​ពេលវេលា​ដែល​បាន​ណែនាំ​ក៏​ដោយ អ្នក​គួរតែ​ផ្លាស់​ប្តូរ​ខោ​ក្នុង​ភ្លាម…

អ្នកជំនាញ​ផ្នែក​សុខភាព​ណែនាំ​ឱ្យ​ប្តូរ​ខោ​ក្នុង​ថ្មី​រៀង​រាល់ ៦ ទៅ ១២ ខែ​ម្តង ដើម្បី​ធានា​បាន​នូវ​អនាម័យ​ល្អ​ប្រសើរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ រយៈពេល​នេះ​អាច​ប្រែប្រួល​ទៅ​តាម​សញ្ញា​ជាក់ស្តែង​នៃ​ខោ​ក្នុង​របស់​អ្នក​។

ពេល​ណា​គួរ​ផ្លាស់​ប្តូរ​ខោ​ក្នុង?
បើ​ទោះបីជា​មិន​ទាន់​ដល់​ពេលវេលា​ដែល​បាន​ណែនាំ​ក៏​ដោយ អ្នក​គួរតែ​ផ្លាស់​ប្តូរ​ខោ​ក្នុង​ភ្លាម ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​សញ្ញា​ទាំងនេះ​៖

មាន​ក្លិន​មិនល្អ​: បើ​ខោ​ក្នុង​របស់​អ្នក​ចាប់ផ្តើម​មាន​ក្លិន​ជាប់​នៅ​ពេល​ដែល​អ្នក​បោកគក់​ហើយ ក្លិន​ទាំងនោះ​អាច​បណ្ដាល​មក​ពី​បាក់តេរី​ដែល​ពិបាក​កម្ចាត់​។

បាត់បង់​រូបរាង​ដើម​: ប្រសិនបើ​ខោ​ក្នុង​របស់​អ្នក​ចាប់ផ្តើម​យារ​, យឺត ឬ​រហែក នោះ​វា​លែង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ និង​ទ្រទ្រង់​ទៀត​ហើយ​។

មាន​ស្នាម​ប្រឡាក់​: ស្នាម​ប្រឡាក់​ជាប់​នៅ​នឹង​ខោ​ក្នុង​អាច​ជា​កន្លែង​បង្កាត់​ពូជ​មេរោគ ទោះបីជា​បោកគក់​ហើយ​ក៏​ដោយ​។

មាន​អារម្មណ៍​មិន​ស្រួល​: ការ​ពាក់​ខោ​ក្នុង​ដែល​មិន​សម​ល្មម អាច​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួលខ្លួន និង​អាច​បង្ក​ជា​បញ្ហា​ស្បែក​។

ហានិភ័យ​នៃ​ជំងឺ​ដែល​បង្ក​ដោយ​ខោ​ក្នុង​ចាស់
ការ​មិន​ផ្លាស់​ប្តូរ​ខោ​ក្នុង​ដែល​បាន​ប្រើប្រាស់​យូរ​ពេក ឬ​មាន​សភាព​មិនល្អ អាច​បង្ក​ជា​បញ្ហា​សុខភាព​ជា​ច្រើន​ដូច​ជា​៖

ការ​ឆ្លង​មេរោគ​ផ្សិត​: បរិយាកាស​ក្តៅ និង​សើម គឺជា​កន្លែង​ដែល​មេរោគ​ផ្សិត​អាច​លូតលាស់​បាន​យ៉ាង​ងាយ​។ ការ​ពាក់​ខោ​ក្នុង​ចាស់​អាច​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​មាន​អារម្មណ៍​រមាស់​, ក្រហម និង​ហើម​។

ការ​ឆ្លង​មេរោគ​បាក់តេរី​: បាក់តេរី​អាច​កកកុញ​នៅ​លើ​ក្រណាត់​ខោ​ក្នុង​ដែល​ប្រើប្រាស់​យូរ​។ វា​អាច​បណ្ដាល​ឱ្យ​មានការ​ឆ្លង​មេរោគ​លើ​ស្បែក និង​បណ្តាល​ឱ្យ​មាន​ក្លិន​មិនល្អ​។

រលាក​ស្បែក​: ខោ​ក្នុង​ដែល​យឺត ឬ​រហែក​អាច​ធ្វើ​ឱ្យ​ស្បែក​មានការ​កកិត និង​រលាក​។
ដើម្បី​ថែរក្សា​អនាម័យ និង​សុខភាព​ប្រដាប់​ភេទ​ឱ្យ​ល្អ​ប្រសើរ សូម​ផ្លាស់​ប្តូរ​ខោ​ក្នុង​របស់​អ្នក​ឱ្យ​បាន​ទៀងទាត់ និង​ជ្រើសរើស​ប្រភេទ​ក្រណាត់​ដែល​ងាយស្រួល​ស្រូប​ញើស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ