ប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ពេញ ធារម្យ អតីតអភិបាលរងខេត្តកំពត ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោក កើត ឆែ…
រាជធានីភ្នំពេញ ៖ លោក ពេញ ធារម្យ អតីតអភិបាលរងខេត្តកំពត ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោក កើត ឆែ…
រាជធានីភ្នំពេញ ៖ លោក ពេញ ធារម្យ អតីតអភិបាលរងខេត្តកំពត ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពត កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅ ។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដោយមានវត្តមានចូលរួមពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រក្សាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ មិនឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ ។ ជាមួយគ្នានេះ ខណៈដែលនៅតាមព្រំដែនមានការប៉ះទង្គិចគ្នាដោយអាវុធ ដែលបង្កឡើងដោយទាហានថៃរំលោភមកលើបូរណភាពទឹកដីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានកៀរគរសប្បុរសជនឱ្យចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបរិច្ចាគគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ដើម្បីប្រគល់ជូនទៅបងប្អូនកងទ័ពជួរមុខ និងបងប្អូនជាជនភៀសសឹក ។
គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាដែលបានមកពីសប្បុរសជន រដ្ឋបាលរាជធានីភ្នំពេញបានយកទៅប្រគល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក បានចំនួន២១លើក ។ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា អនុវត្តតាមការចង្អុលណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនពលករមកពីប្រទេសថៃ ដោយបានប្រើប្រាស់រថយន្តចំនួន៤៨០គ្រឿង។
យើងបានធ្វើការអភិវឌ្ឍរាជធានីឱ្យមានការអភិវឌ្ឍ ហើយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥កន្លងមក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីហ៊ុន ម៉ាណែត យើងបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ។យើងបានបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវជាតិនិងបរទេស មកដើរលេងកម្សាន្តក្នុងថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ពី៨មុឺនទៅ១០ម៉ឺននាក់ក្នុងមួយថ្ងៃ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យលោក ពេញ ធារម្យ អភិបាលរងថ្មីរាជធានីភ្នំពេញដែលទើបប្រកាសចូលកាន់តំណែងនេះ ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយសហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ មន្ទីរ អង្គភាពនានា អង្គការសង្គមស៊ីវិល ពិសេសគឺសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ។
ឯកឧត្ដម ម៉ៅ ច័ន្ទតារា បានលើកឡើងពីស្ថានភាពនៃការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជាជាមួយនឹងកងទ័ពថៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ សង្គ្រាមនេះ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិតកងទ័ពនិងប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់ ។ ឯកឧត្ដមក៏បានថ្លែងនូវការអរគុណសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានស្វែងរកសន្តិភាពជូនកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលឈានទៅដល់មានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា បើទោះបីមានបទឈប់បាញ់ក្តី ក៏ប៉ុន្តែស្ថានភាពព្រំដែននៅតែមានបញ្ហាស្មុគស្មាញមិនចេះចប់ បង្កឡើងដោយទាហានថៃឈ្លានពាន ។ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញដែលទើបត្រូវបានតែងតាំងថ្មីបានប្តេជ្ញាថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារ ការពាររាជរដ្ឋាភិបាល ទោះក្នុងតម្លៃណាក៏ដោយ ប្តេជ្ញាគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានមុឺងម៉ាត់បំផុត ។ ប្តេជ្ញាគោរពតាមសេចក្តីសម្រេចនានារបស់ក្រសួងមហាផ្ទៃ ។
ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ។ ប្តេជ្ញាធានារក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសន្តិភាពឲ្យបាន ទោះបីក្នុងតម្លៃណាក៏ដោយ ។ គោរពតាមការណែនាំរបស់ឯកឧត្ដម អភិបាលរាជធានីភ្នំពេញឱ្យបានមុឺងម៉ាត់បំផុត និងខិតខំបំពេញការងារប្រកបដោយស្មារតីបុរេសកម្ម ៕
ចែករំលែកព័តមាននេះ