ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីពាណិជ្ជកម្មដល់ ២០ពាន់លានដុល្លារ តើកម្ពុជា និងវៀតណាម នឹងធ្វើអ្វីខ្លះ?

5 ម៉ោង មុន

កម្ពុជា និង​វៀតណាម បាន​បន្ត​ប្តេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​របស់​ប្រទេស​ទាំង​ពីរឲ្យ​ឡើង​ដល់​២០​ពាន់​លាន​ដុល្លារ ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ ​ប្រមុខ​ការទូត​ទាំង​ពីរ​ប្រទេស​បាន​ជំរុញ​ចំណុច​មួយ​ចំនួន ។ តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស​ ដែល​បាន​ចេញ នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ​នេះ…

កម្ពុជា និង​វៀតណាម បាន​បន្ត​ប្តេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​របស់​ប្រទេស​ទាំង​ពីរឲ្យ​ឡើង​ដល់​២០​ពាន់​លាន​ដុល្លារ ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ ​ប្រមុខ​ការទូត​ទាំង​ពីរ​ប្រទេស​បាន​ជំរុញ​ចំណុច​មួយ​ចំនួន ។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស​ ដែល​បាន​ចេញ នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណកម្មការ​ចម្រុះ​ប្រទេស​ទាំង​ពីរ​ ស្តី​អ​ពី​កិច្ច​សហរ​ប្រតិបត្តិកា​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នៅ​សៀមរាប កាលពី​ស​ប្តា​ហ៍​មុន​នោះ ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​សិក្សា​រួម​គ្នា​លើ​យន្តការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​ស្ថានភាព​ថ្មី ដើម្បី​ត​ភ្ជាប់​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​ផ្អែក​លើ​ផែនការមេ ដែល​ត្រូវ​អនុវត្ត​ដល់​ឆ្នាំ​២០៣០ ។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​រៀបចំ​គម្រោង​ដឹក​ជញ្ជូន​ត​ភ្ជាប់​កម្ពុជា និង​វៀតណាម ជា​ពិសេស គឺ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង ដើម្បី​ជំរុញ​ការ​ដឹក​ជញ្ជូន​ទំនិញ និង​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន​ក្នុង​តំបន់ ។

ភាគី​ទាំង​ពីរ ក៏​បាន​ឯកភាព​គ្នា​ព​ន្លឿ​ន​ការ​ពិភាក្សា​លើ​កា​រត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​-​ហូ​ជី​មិ​ញ​-​ម៉ុ​ក​បៃ និង​បាន​ឯកភាព​សិក្សា​រួម​គ្នា អំពី​លទ្ធភាព​បង្កើត​ផ្លូវដែក​ត​ភ្ជាប់​ភ្នំពេញ​-​បា​វិត​-​ហូ​ជី​មិ​ញ​-​ម៉ុ​ក​បៃ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ