ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ហាងលក់​បាយមួយកន្លែង​ នៅ​សង្កាត់​ព្រៃ​ស

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​លក់​បាយ​មួយ​កន្លែង​ស្ថិត​នៅ​តាមផ្លូវ​៥០​ម៉ែត្រ​ក្នុង ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​អន្តរាគមន៍​ទប់ស្កាត់​ទាន់​ពេល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​០០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ ហាង​លក់​បាយ​មួយ​កន្លែង​ស្ថិត​នៅ​តាមផ្លូវ​៥០​ម៉ែត្រ​ក្នុង ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​អន្តរាគមន៍​ទប់ស្កាត់​ទាន់​ពេល​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែធ្នូ​ឆ្នាំ​២០២៥​ បណ្តាល​ដំបូល​ស្បូវ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត​។

ហាង​បាយ​ដែល​ត្រូវ​ភ្លើង​សមត្ថកិច្ច​អោយ​ដឹង​ថា ជា​ប្រភេទ​សំណង់​ធ្វើ​ពី​ដែក​​បាំង​ស័ង្កសី ប្រក់​ស្បូវ​មាន ទំហំ​១៥​ម៉ែត្រ គុណ ២០​ម៉ែត្រ​ដែល​មាន ម្ចាស់​ឈ្មោះ ច​ន ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ លក់​បាយ ស្នាក់​នៅ​ទីតាំង​កើត​ហេតុ​ខាង​លើ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត ហេតុ​នៅ​ពេល​ដែល​ភ្ញៀវ​បាន​នាំ​គ្នា​អង្គុយ​លេង​នៅ​អង្រឹង និង​ញ៉ាំ​បាយ​ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​ដំបូល​ស្បូវ​ហាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក ភ្ញៀវ និង​អ្នក​ជិតខាង​នាំ​គ្នា​រត់​ចេញ​និង​នាំ​គ្នា បាញ់​ពន្លត់​។

​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ២​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក​១​ឡាន ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ឡើយ​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ​បណ្ដា​ឲ្យ​ដំបូល​ស្បូវ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត​ហើយ​ពុំ​បណ្ដាល​ឱ្យ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​ឡើយ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នេះ​ចាត់ទុកជា​សំណាង​ដែល​សមត្ថកិច្ច​បាន​ទៅ​អន្តរាគមន៍​ទាន់​ពេល​កុំ​អី​ភ្លើង​បាន​ឆាបឆេះ​ធ្ងន់ធ្ងរ​មិន​ខាន​។​អគ្គី​ភ័យ​នេះ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ