ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយតបនឹងសារព័ត៌មានថៃ ! សម្តេចតេជោ បញ្ជាក់ច្បាស់ៗថា គ្មានជន​ជាតិ​រុ​ស្ស៊ី ឬ​ជនជាតិ​បរទេសជួយប្រយុទ្ធលើ​សមរភូមិឡើយ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​នា​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​នា​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ មានការ​ចុះ​ផ្សាយ​សារព័ត៌មាន​ថៃ​មួយ​ចំនួន ដោយ​បាន​លើក​ឡើង​ថា មាន​ទាហានរ​ស្ស៊ី និង​ជនបរទេស​មួយ​ចំនួន កំពុង​ចូលរួម​ប្រយុទ្ធ​នៅ​កម្ពុជា ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ដើម្បី​រក្សា​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា ក៏​ដូច​ជា របស់​រុ​ស្ស៊ី និង​ជនបរទេស​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ចោទ ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា កម្ពុជា​ពុំ​មាន​ជន​ជនជាតិ​រុ​ស្ស៊ី ឬ​ជនជាតិ​បរទេស​ផ្សេង​ទៀត​ចូលរួម​ការ​ប្រយុទ្ធ​លើ​សមរភូមិ ឬ​ធ្វើ​ជា​ទីប្រឹក្សាយោធា​សម្រាប់​កងទ័ព​កម្ពុជា​នោះ​ឡើយ ។

យើង​មិន​មាន​យោធា​បរទេស​លើ​ទឹកដី​កម្ពុជា​កើត​មាន​តាំងពី​អ៊ុ​ន​តាក់​ដក​ចេញ ចេញពី​កម្ពុ​ជានា​ឆ្នាំ​១៩៩៣​មក​ម្លេះ ។ យើង​ទទួលស្គាល់​ថា យើង​ធ្លាប់​មាន​យោធា​បរទេស​ចូល​មក ដើម្បី​ធ្វើ​សមយុទ្ធ​ចម្រុះ​ជាតិ​សាសន៍ ឬ​ទ្វេភាគី​នៅ​លើ​ទឹកដី​កម្ពុជា ពិសេស​កងទ័ពជើងទឹក​បរទេស ដែល​មក​តាម​ច្រក​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ ដែល​នេះ​ជា​ទម្លាប់​ធម្មតា ដែល​ប្រទេស​ផ្សេង​ទៀត​ធ្លាប់​បាន​ធ្វើ​ដូច​គ្នា​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហការ​ក្នុង​វិស័យ​ការពារ​ជាតិ ។

បន្ថែម​ពី​នេះ​ទៀត​សម្តេច​តេ​ជោ បាន​បន្ត​ថា យើង​ក៏​ទទួលស្គាល់​ផង​ដែរ​ថា ពេល​នេះ​មាន​ជនជាតិ​បរទេស​ជា​ច្រើន​ជាតិ​សាសន៍​កំពុង​ស្នាក់​នៅ​ក​ម្ព​ជា ដែល​ជា​ទេសចរណ៍ វិនិយោគិន​អ្នកបច្ចេកទេស អ្នកធ្វើការ​ឲ្យ​ក្រុមហ៊ុន​បរទេស​ឬ​ក្នុងស្រុក​។​ល​។ តែ​អ្នក​ទាំងនោះ​មិន​ពាក់​ព​ន្ធ័​ជាមួយ​វិស័យ​យោធា ឬ​ការ​ប្រយុទ្ធ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ