ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃមិនអើពើនឹងយន្តការសន្តិភាព ! កម្ពុជាប្រាប់ អ.ស.ប.៖ ថៃកំពុង«ឈ្លានពានទ្រង់ទ្រាយធំ» និងបោះបង់កិច្ចសន្ទនា

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​កសាង​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) នៅ​ទីក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ លោក កែវ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​កសាង​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) នៅ​ទីក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ លោក កែវ ឈា ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា បាន​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា ការ​ដោះស្រាយ​ជម្លោះព្រំដែន ត្រូវ​តែ​ធ្វើ​ឡើង​តាម​រយៈ​សន្តិវិធី និង​ការ​ជឿ​ទុកចិត្ត​គ្នា មិនមែន​ដោយ​ការ​ប្រើប្រាស់​កម្លាំងយោធា​ឡើយ ។

នេះ​បើ​យោង​តាម​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) បាន​ចូលរួម​ធ្វើ​សេចក្តីថ្លែងការណ៍ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​កសាង​សន្តិភាព​អ​.​ស​.​ប​. ស្តី​ពី​«​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ដោយ​សន្តិវិធី​នៅ​អាស៊ី​កណ្តាល​» នៅ​ទីស្នាក់ការ​អ​.​ស​.​ប​. នៅ​ទីក្រុង​ញូ​វ​យ៉​ក ។

នា​ឱកាស​នៃ​កិច្ចប្រជុំ​ខាងលើ ឯកឧត្តម បាន​ជម្រាប​ជូន​គណៈកម្មការ​កសាង​សន្តិភាព​អ​.​ស​.​ប​.​ថា កម្ពុជា​បាន និង​កំពុង​រង​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ ដោយ​ខុសច្បាប់​ពី​សំណាក់​កងកម្លាំង​យោធា​ថៃ មក​លើ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​បណ្តាល​ឱ្យ​ប្រជាជន​ស៊ី​វី​ល​ស្លូតត្រង់​បាត់បង់​ជីវិត រង​របួស និង​ភៀស​សឹក ហើយ​បាន​បំផ្លិចបំផ្លាញ​បេតិកភណ្ឌ​វប្បធម៌ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល ដែល​ទ​ង្វើ​ទាំងនេះ​ផ្ទុយ​ពី​គោលការណ៍​នៃ​ភាព​ជា​អ្នក​ជិតខាង​ល្អ មាន​ចែង​ក្នុង​ធម្មនុញ្ញ​អ​.​ស​.​ប​.​។

ទន្ទឹម​នេះ ឯកឧត្តម ក៏​បាន​សង្កត់ធ្ងន់​ថា ការ​ដោះស្រាយ​ជម្លោះព្រំដែន​ដោយ​សន្តិវិធី អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ជឿ​ទុកចិត្ត​គ្នា និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុន្តែ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ពុំ​អាច​កើតឡើង​បាន​ទេ នៅ​ពេល​ដែល​ប្រទេស​មួយទាត់​ចោល​កិច្ច​សន្ទនា ងាក​ទៅ​ប្រើប្រាស់​កម្លាំងយោធា ហើយ​ពុំ​អើពើ​នឹង​យន្តការ​សន្តិភាព​នានា ក្នុង​ការ​ដោះស្រាយ​ជម្លោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ