ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​១៧០គ្រឿង ​អាវ​រងា៦០០​អាវ ​និង​គ្រឿង​ឧប​ភោគបរិភោគ ​ត្រូវ​បាន​យក​ទៅ​ផ្តល់​ជូន​វី​រៈ​កង​ទ័ព

4 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ម៉ូតូ​ចំនួន១៧០គ្រឿង អាវរ​ងារ ចំនួន​៦០០ អាវ គ្រឿង​ឧបភោគ បរិភោគ ដែល​ជា​អំណោយ​សទ្ធា​ជ្រះថ្លា របស់​ព្រះសង្ឃ…

ខេត្តស្វាយរៀង ​៖ ​ម៉ូតូ​ចំនួន១៧០គ្រឿង អាវរ​ងារ ចំនួន​៦០០ អាវ គ្រឿង​ឧបភោគ បរិភោគ ដែល​ជា​អំណោយ​សទ្ធា​ជ្រះថ្លា របស់​ព្រះសង្ឃ របស់ លោក គឹ​ម វ៉ាង លោកស្រី វ៉ាង ម៉េ​ង លោក ចាន់ សំណាង លោកស្រី គឹ​ម ធា​រី និង​សប្បុរសជន ពុទ្ធ​បរិ​ស​ទ៌​ក្នុង​និង​ក្រៅប្រទេស ផ្តល់​តាម​រយះ​សាលា គណ​ខេត្ត និង​ត្រូវ​បាន ព្រះ​វិសុទ្ធិ​ញ្ញាណ មុំ សយ ព្រះ​មេគណ ខេត្តស្វាយរៀង និង​មន្ត្រី​សង្ឃ រៀបចំ​ចាត់ចែង​ដឹក​ជញ្ជូន​ទៅ​ប្រគល់​ជូន​ដល់​វី​រៈ កងទ័ព​ឈរជើង នៅ​សមរភូមិ​ជួរ​មុខ ទិស​ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​១៣ ខែ ធ្នូ​ឆ្នាំ​២០២៥ កន្លង​ទៅ​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​បន្ទាប់​ពី​មានការ​ណែនាំ​ជា​បន្តបន្ទាប់​របស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង ឯកឧត្តម ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ប៉េង ពោធិ​សា អភិបាលខេត្ត និង​ឯកឧត្តម ចៅ ភិ​រុណ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ស្តី​ពី ការ​ចូលរួម​លើកទឹកចិត្ត ឧត្ត​ម្ភ​គាំទ្រ​ដល់​យុទ្ធ​ជន​សមរភូមិ​មុខ ។

ព្រះ​វិសុទ្ធិ​ញ្ញាណ មុំ សយ ក្នុង​ព្រះ​មេគណ​ខេត្តស្វាយរៀង បាន​មាន​សង្ឃ​ដិ​ការ ដោយ​សំដែង នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះសង្ឃ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី​សប្បុរសជន ក្នុង​និង ក្រៅប្រទេស តាម​រយះ​សាលា​គណ​ខេត្ត បាន​ឧត​ម្ភ​ម្ភ ជា​ថវិកា សម្ភារៈ ម៉ូតូ ឧបភោគ បរិភោគ យ៉ាងច្រើន​សម្រាប់​បំរើ​ការងារ​សមរភូមិ​ជួរ​មុខ​របស់​វី​រៈ​កង​ទ​ព័ ជាក់ស្តែង​ពេល​នេះ​បាន​បន្ត​ឧបត្ថម្ភ​ម៉ូតូ​ជិត​២០០​គ្រឿង ដើម្បី​ផ្តល់​ជូន​វី​រៈ​កង​ទ​ព័​សម្រាប់​បម្រើ​ការងារ​ការពារ​ជាតិ ។

ព្រះ​វិសុទ្ធិ​ញ្ញាណ មុំ សយ បាន​បញ្ជាក់​បន្ថែម​ថា ការ​ដែល​ព្រះសង្ឃ​នាំ​ម៉ូតូ រួម នឹង​គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​វីរ​កងទ័ព នៅ​ថ្ងៃ​ទី​១៣ ធ្នូ​នោះ​ជា​លើក​ទី​៥ ដែល​ព្រះសង្ឃ និង​សប្បុរសជន​ចូលរួម​ឧបត្ថម្ភ​ជួយ​សម្រាល ដល់​វី​រៈ​កងទ័ព​សមរភូមិ​មុខ ដើម្បី​បម្រើ កិច្ចការ ការពារ​ជាតិ សរុប​ម៉ូតូ​គិត​ទាំង​ត្រៀម​នាំ​យក​ទៅ​ចែក​ផ្តល់​ជូន​វិ​រៈ​កងទ័ព​នៅ​ថ្ងៃ​ទី​១៣ ធ្នូ​នោះ​មាន​ចំនួន​ជាង ៤០០​គ្រឿង រថយន្ត lexus 5 គ្រឿង រួម​និង អាវ​ភ្លៀង អាវ​រងា និង​ថវិកា​មួយ​ចំនួន​ធំ​ផង​ដែរ​ក្នុង​ស្មារតី​សាមគ្គី​ជាតិ ជា​ធ្លុង​មួយ ពី​សមរភូមិ​ក្រោយ គិត​មក​ដល់​ថ្ងៃ​ទី​១៥ -១៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ រដ្ឋបាល​ខេត្ត ស្វាយ​រៀង និង​រដ្ឋបាល ក្រុង /​ស្រុក ទាំង​៨ បាន​ទទួល នូវ​ការ​ចូល រួម​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​សប្បុរ​ជន​នានា ជា​បន្តបន្ទាប់ ដើម្បី​នាំ​យក​ទៅ​ផ្តល់​ជូន​ដល់​វីរ​កងទ័ព និង​ជនភៀសសឹក នៅ​ព្រំប្រទល់​ដែនកម្ពុជា​-​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ