សោកនា.ដកម្មនៅអូរបីជាន់ ! យោធាថៃបាន បា.ញ់ផ្លោងដាក់ «សាលាបឋមសិក្សាអូរបីជាន់» ត្រូវគ្រាប់ផ្លោងធ្លុះធ្លាយ
ខេត្តបន្ទាយមានជ័យ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី១៦ ខែធ្នូនេះថា ៖ កាលពីថ្ងៃទី១៥…
ខេត្តបន្ទាយមានជ័យ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី១៦ ខែធ្នូនេះថា ៖ កាលពីថ្ងៃទី១៥…
ខេត្តបន្ទាយមានជ័យ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី១៦ ខែធ្នូនេះថា ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃ បានបន្តបា.ញ់ផ្លោងគ្រាប់តូចធំ ចូលសាលាបឋមសិក្សាអូរបីជាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្តថា អគារសាលារៀន បន្ទប់ទឹកគ្រូ និងសិស្ស ព្រមទាំងរោងលក់អាហារ បានខ្ទាតប៉ើងធ្លុះធ្លាយខូចខាតទាំងស្រុង ។

ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារនៅលើបណ្តាញសង្គមនារសៀលថ្ងៃនេះថា ៖សោកនាដកម្មសាលាបឋមសិក្សាអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវកងទ័ពថៃទម្លាក់គ្រាប់បំផ្លាញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៩ព្រឹក ៕







ចែករំលែកព័តមាននេះ