ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​សំឡូត​ បាន​ធូរស្រាល​ តែ​ស្ពាន​មួយ​កន្លែង​មិន​អាច​ឆ្លង​បាន

21 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ មន្ត្រី​តាមដាន​ជំនន់​ទឹកភ្លៀង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ជំនន់​ទឹកភ្លៀង បាន​ហក់​ឡើង​មួយ​ដង្ហើមចង្រិត ធ្វើ​ឲ្យ​លិចលង់​កំណាត់​ផ្លូវ​នានា លិច​ស្ពាន និង លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​គួរ​ឲ្យ​បារម្ភ ក្នុងស្រុក​សំឡូត នៅ​ព្រឹក​ថ្ងៃ​ទី…

ខេត្តបាត់ដំបង​៖ មន្ត្រី​តាមដាន​ជំនន់​ទឹកភ្លៀង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ជំនន់​ទឹកភ្លៀង បាន​ហក់​ឡើង​មួយ​ដង្ហើមចង្រិត ធ្វើ​ឲ្យ​លិចលង់​កំណាត់​ផ្លូវ​នានា លិច​ស្ពាន និង លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​គួរ​ឲ្យ​បារម្ភ ក្នុងស្រុក​សំឡូត នៅ​ព្រឹក​ថ្ងៃ​ទី ៣១ សីហា នា​ប៉ុន្មាន​ម៉ោង​ក្រោយ ជំនន់​ទឹកភ្លៀង​នេះ​បាន​ថមថយ​វិញ​យ៉ាង​ឆាប់រហ័ស តែ​បាន​បន្សល់​ទុក​ខ្លះ​ៗ​នូវ​ស្លាកស្នាម​ខូចខាត​ផ្លូវថ្នល់ ជា​ពិសេស​ស្ពាន​ទ្រុឌ​ទ្រម ដែល​ពលរដ្ឋ​មិន​អាច​ឆ្លង​បាន​។ គួររំលឹកថា ជំនន់​ទឹកភ្លៀង​កំពុង​គំ​រា​.​ម​កំហែង​ស្ពាន​ផ្លូវថ្នល់​និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត

លោក ម៉ែ​ន រី​ម អធិការ​ស្រុក​សំឡូត បាន​ផ្ដល់​ព័​ត៏​មាន​ថា ភ្លៀង​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​។ ជា​ពិសេស​ភ្លៀង​បាន​បង្អោរ​ខ្លាំង​ស្ទើរ​ពេញ​មួយ​យប់ នៅ​យប់មិញ​នេះ​តែ​ម្ដង​។ ប៉ុន្តែ​លោក​ថា ជំនន់​ទឹកភ្លៀង​នេះ បាន​ហក់​ឡើង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី ៣១ សីហា នេះ ដែល​ធ្វ​ឲ្យ​ជន់​លិច​លើ​កំណាត់​ផ្លូវ​ខ្លះ​ៗ លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយ​ចំនួន និង លិច​ខូចខាត​ស្ពាន ដែល​ភាគច្រើន​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន នៅ​ក្នុង​ឃុំ​តា​តោក​។

បើ​តាម​ប្រភព​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ស្ពានដែក​បេ​ឡេ​ហៅ​ស្ពាន​«​ចង្ហូរ​ថ្ម​» នៅ​ឃុំ​តា​តោក ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​តែ​ស្ពាន់ដែក​មួយ បាក់​ខុ​ច​ខាត​ដោយសារ​តែ​រថយន្ត​ដឹក​ខ្សាច់​លើស​ទម្ងន់ ធ្វើ​ឲ្យ​ខូចខាត​កាលពី​រដូវប្រាំង ហើយ​មិន​ព្រម​ជួសជុល​ឡើង​វិញ​។

ដោយឡែក ស្ពានឈើរ ហៅ «​ស្ពាន​អូរ​ក្រូច​» ស្តិ​ក្នុង​ឃុំ​តា​តោក ដែរ​ក៏​រង​ការ​ខូចខាត​ដែរ ក្រោម​ស្នាដៃ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើរ​របស់​«​យាយ​មាន់​» កាលពី​ប្រាំង​មិ​ញ​ដូច​គ្នា តែ​ស្ពាន​អូរ​ក្រូច​នេះ ត្រូវ​បាន​អាជ្ញាធរ ជួសជុល​ឡើង​វិញ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ខ្លះ​ៗ​ពី​យាយ​មាន់​។

អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ផ្ទាល់ បាន​ប្រាប់​ថា គិត​ត្រិ​ម​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ដដែល​នេះ ស្ថានភាព​ទឹកបាន​ស្រក​ចុះ​ច្រើន​ហើយ​។ ស្ពាន​ចង្ហូរ​ថ្ម ដែល​ខូចខាត​ធ្ងន់ធ្ងរ និង មិន​អាច​ឆ្លង​បាន​នៅ​ព្រឹក​មិ​ញ​នេះ ពេល​នេះ​អាច​ឆ្លង​បាន​ហើយ តែ​មិនមែន​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​ទេ គឺ ឆ្លងកាត់​ទឹកអូរ ផ្នែក​ខាងលើ​ស្ពាន​។

លោក​អធិការ​បាន​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច បាន​ជួយ​សែង​ម៉ូតូ ឬ អីវ៉ាន់​ផ្សេង​ៗ​ឆ្លង​ទឹកអូរ​ពី​ត្រើយម្ខាង ទៅ​ត្រើយម្ខាង ខុស​ពី​ពេល​ព្រឹក ដែល​មិន​អាច​ដើរ​ឆ្លង​ទឹកបាន​ឡើយ តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

យ៉ាងណា​ក្ដី ពេល​នេះ​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះ​ពី​ស្រុក​សំឡូត ប៉ែក​ខាងលើ នៃ​ដងស្ទឹង​សង្កែ តែ​អាច​នឹង​ហក់​ឡើង​នៅ​ប៉ែក​ខាងក្រោម នៃ​ដងស្ទឹង​សង្កែ នា​ថ្ងៃ​បន្ទាប់​។ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ គូរ​តែ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​ឥត​ព្រៀង​ទុក​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ