ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការឆ្លាក់រូបព្រះពុទ្ធបដិមារបស់សិប្បកម្មចម្លាក់វិស្ណុការ គឺឆ្លាក់រូបគោរពទៅតាមក្បួនខ្នាតរបស់ខ្មែរយើងតាំងពីបុរាណ

14 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ទីរ​ព័ត៌មាន​ខេត្តបាត់ដំបង បាន​ប្រកាស​នា​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​ថា ៖ ការ​ឆ្លាក់​រូប​ព្រះពុទ្ធ​បដិមា​របស់​សិប្បកម្ម​ចម្លាក់​វិស្ណុការ គឺ​ឆ្លាក់​រូប​គោរព​ទៅ​តាម​ក្បួនខ្នាត របស់​ខ្មែរ​យើង​តាំងពី​បុរាណកាល​មក និង​យោង​តាម​សៀវភៅ​ខ្នាត​របស់​លោកតា…

ខេត្តបាត់ដំបង ៖ មន្ទីរ​ព័ត៌មាន​ខេត្តបាត់ដំបង បាន​ប្រកាស​នា​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​ថា ៖ ការ​ឆ្លាក់​រូប​ព្រះពុទ្ធ​បដិមា​របស់​សិប្បកម្ម​ចម្លាក់​វិស្ណុការ គឺ​ឆ្លាក់​រូប​គោរព​ទៅ​តាម​ក្បួនខ្នាត របស់​ខ្មែរ​យើង​តាំងពី​បុរាណកាល​មក និង​យោង​តាម​សៀវភៅ​ខ្នាត​របស់​លោកតា ចាន់ ស៊ី​ម ដោយ​មានការ​ទទួលស្គាល់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សិប្បកម្ម​ចម្លាក់​វិស្ណុការ មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​ជ្រៃ​កោង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។

លោក កែវ សិរី​វឌ្ឍន៍ ម្ចាស់​សិប្បកម្ម​ចម្លាក់​វិស្ណុការ​បានឱ្យ​ដឹង​ថា សិប្បកម្ម​ចម្លាក់​វិស្ណុការ បាន​ដំណើរការ ចាប់ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ ដែល​មាន​ភ្ញៀវ​មក​ជាវ​ព្រះពុទ្ធ​ដិ​មា ភាគច្រើន​ជា​ភ្ញៀវ នៅ​ក្នុង​ខេត្តបាត់ដំបង មាន​ទាំង​ព្រះសង្ឃ មាន​ទាំង​ពុទ្ធបរិស័ទ​វ័យ​ចំណាស់ ជាវ​ព្រះពុទ្ធ​បដិមា​យក​ទៅ​ធ្វើបុណ្យ ដែល​ជា​ជំនឿ​របស់​ព្រះពុទ្ធ​សាសនា​យើង ហើយ​អ្នក​ជាវ​ភាគច្រើន ជា​រូប​ព្រះពុទ្ធ​ទាក់ទង​ទៅ​នឹង​ពុទ្ធប្រវត្តិ មាន​ព្រះ​ប្រក់​នាគ ព្រះ​អង្គ​ផ្ចាញ់​មា មានព្រះអង្គ​សមាធិ ព្រះ​អង្គ​ទ្រង់​បាត ព្រះ​អង្គ​សិ​អា​មេត្រី មាន​មួយ​ចំនួន​កម្ម​ង់​ឆ្លាក់​រូប​ឪពុក​ម្តាយ ហើយ​រូប​ព្រះ​ទាំងនេះ យក​ទៅ​ដាក់​នៅ​វត្ត ឬ​ទី​សក្ការៈ​ផ្សេង​ៗ ដែល​គាត់​គោរព​បូជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ