ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ជន​សង្ស័.យ​បា.ញ់​សម្លា.ប់​អតីត​ប្រ​ធាន​រដ្ឋ​សភា​អ៊ុយ​ក្រែន

1 នាទី មុន

ទី​ក្រុង​កៀវ៖ នៅ​ទី​បំផុត​ អ៊ុយ​ក្រែន​ចាប់​បាន​ហើយ​ជន​សង្ស័យ​នៅ​ក្នុង​អំពើ​ឃាត​កម្ម​ទៅ​លើ​អតីត​ប្រធាន​សភា​អ៊ុយ​ក្រែន​ លោក​អេន​ឌ្រី ប៉ារូប៊ី (Andriy Parubiy) កាល​ពី​ថ្ងៃ​សៅរ៍​។ នេះ​បើ​យោ​ងតាម​ការ​បញ្ជាក់​របស់​លោក​ហ្សេឡិន​ស្គី​។ អ៊ុយ​ក្រែន​កំពុង​កើត​មាន​សង្គ្រាម​ស្រាប់​ផង​…

ទី​ក្រុង​កៀវ៖ នៅ​ទី​បំផុត​ អ៊ុយ​ក្រែន​ចាប់​បាន​ហើយ​ជន​សង្ស័យ​នៅ​ក្នុង​អំពើ​ឃាត​កម្ម​ទៅ​លើ​អតីត​ប្រធាន​សភា​អ៊ុយ​ក្រែន​ លោក​អេន​ឌ្រី ប៉ារូប៊ី (Andriy Parubiy) កាល​ពី​ថ្ងៃ​សៅរ៍​។ នេះ​បើ​យោ​ងតាម​ការ​បញ្ជាក់​របស់​លោក​ហ្សេឡិន​ស្គី​។ អ៊ុយ​ក្រែន​កំពុង​កើត​មាន​សង្គ្រាម​ស្រាប់​ផង​ ហើយ​ថែម​កើត​មាន​អំពើ​ឃាត​កម្ម​បុគ្គល​សំខាន់​បែប​នេះ​ទៀត​ប្រៀប​បាន​នឹង​ទុក្ខ​ជាន់​លើ​ទុក្ខ​។

លោក​ហ្សេឡិន​ស្គី​បាន​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​ជន​សង្ស័យ​រូប​នោះ​បាន​ផ្ដល់​ចម្លើយ​សារ​ភាព​បឋម​។ លោក​ថា​អាជ្ញា​ធរ​កំពុង​បើក​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ដើម្បី​ប្រមូល​ភស្តុ​តាង​គ្រប់​ស្ថាន​ភាព​ពាក់​ព័ន្ធ​នឹង​អំពើ​មនុស្ស​ឃាត​នេះ​។ លោក​ប៉ារូប៊ី​ វ័យ​៥៤​ឆ្នាំ​ ត្រូវ​ឃាត​ករ​បាញ់ជា​ច្រើន​គ្រាប់​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​កើត​ហេតុ​នៅ​ទី​ក្រុង​ល្វីវ (Lviv)។ លោក​ហ្សេ​ឡិន​ស្គី​ចាត់​ទុក​ថា​នេះ​ជា​ឃាត​​កម្ម​ដ៏​សាហាវ និង​ជា​បញ្ហា​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ជាតិ​ទាំង​មូល​។​

លោក​ប៉ារូប៊ី​ធ្លាប់​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា​ចាប់​ពី​ខែ​មេសា​ ឆ្នាំ​២០១៦​ដល់​ខែ​សីហា​ ឆ្នាំ​២០១៩​។ កាល​ពី​អំឡុង​ពេល​ហែ​បាតុ​កម្ម​ឆ្នាំ​២០១៣-២០១៤ គាត់​ជា​អ្នក​ដឹក​នាំ​ចលនា​ដ៏​សំខាន់​ម្នាក់​ដែល​អំពាវ​នាវ​ឱ្យ​អ៊ុយ​ក្រែន​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​សហ​ភាព​អឺ​រ៉ុប​។ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​លោក​សូម​អរ​គុណ​មន្ត្រី​អនុ​វត្ត​ច្បាប់​​ដែល​បាន​សហ​ការ​គ្នា​យ៉ាង​ល្អ​ឈាន​ទៅ​ចាប់​ខ្លួន​ជន​សង្ស័យ​។ លោក​ថា​យើង​ត្រូវ​តែ​ស្រាវ​ជ្រាវ​រាល់​អង្គ​ហេតុ​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម​នេះ​។

ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តំបន់​ឃ្មេល​នីត​ស្គី ភាគ​ខាង​លិច​អ៊ុយ​ក្រែន​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ​អ៊ុយ​ក្រែន​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​។ លោក​ថ្លែង​ថា​សម្រាប់​ពេល​នេះ សមត្ថ​កិច្ច​មិន​ទាន់​អាច​លាត​ត្រដាង​ការ​ពិត​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ​ព្រោះ​ត្រូវ​លាក់​ការណ៍​សម្ងាត់​ខ្លះ​។ លោក​សូម​សង្ខេប​ដោយ​ខ្លី​ថា​អំពើ​ឃាត​កម្ម​នេះ​បាន​រៀប​ចំ​ទុក​ជា​មុន​យ៉ាង​ល្អិត​ល្អន់​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ