ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ អញ្ជើញក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារគង់ សំអុល

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​នា​ល្ងាច​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​ថា ៖ សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​នា​ល្ងាច​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​ថា ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គម្រប់​១​ឆ្នាំ​ឧទ្ទិស​មហាកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំ​អុល ។

គិត​មក​ដល់​ថ្ងៃ​ទី​២ ខែកញ្ញា​ខាង​មុខ​នេះ គឺ​មាន​រយៈពេល​១​ឆ្នាំ​ហើយ នៃ​ការ​ចូល​មរណភាព​របស់​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំ​អុល អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង ។ ដើម្បី​សម្តែង​នូវ​ការ​គោរព​ចំពោះ​គុណូបការៈ​ដ៍​ថ្លៃថ្លា​របស់​ឧត្តម​ស្វាមី​បិតា និង​ជីតា ដែល​បាន​ធ្វើ​មរណកាល ទៅ​កាន់​បរលោក​ខាង​មុខ​ហើយ​នោះ អ្នកឧកញ៉ា​ធ​ម្មា​មង្គល​មុនី ថា​យ វ៉ា ជា​ភរិយា និង​បុត្រាបុត្រី ក្នុង​នោះ​មាន ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង ឯកឧត្តម វេជ្ជបណ្ឌិត គង់​សន្យា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​លោកអ្នកឧកញ៉ា មហា​ភក្តី គង់ បញ្ញា ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង ព្រមទាំង​ក្រុម​គ្រួសារ បាន​មូលមតិ​គ្នា​ប្រារព្ធ ពិធីបុណ្យ​ទក្ខិណានុប្បទាន​ឧទ្ទិស​មហាកុសល​ជូន ដួង​វិញ្ញាណក្ខន្ធ សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់​សំ​អុល អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង ដែល​បាន​ធ្វើ​មរណកាល​អស់​រយៈពេល​គម្រប់​១​ឆ្នាំ​កន្លង​ទៅ​នេះ ។

ពិធីបុណ្យ​បាន​ប្រារព្ធ​ធ្វើ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា នៅ​ក្នុង​បរិវេណ​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយនៅ​រសៀល ថ្ងៃអាទិត្យ​៨​កើត ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥ យាង និង​និមន្ត សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​បណ្ឌិត អំ លឹ​ម​ហេង សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​ពោធិ​វង្ស​កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក សម្តេច​ព្រះសង្ឃ​នាយករង​ទី​១​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី​បណ្ឌិត ឃឹម សន សម្តេច​ព្រះសង្ឃ​នាយករង​ទី​៣​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា សម្តេចព្រះ​ធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទ​ថុ​ល្ល ឧត្តម​ប្រឹក្សា​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សម្ដេចព្រះ​មង្គល​មុន្នី​រង្សី ហ៊ូ ឈាវ នាថ សម្តេចព្រះ​ឧត្តម​វង្សា គូ សុភាព និង​ព្រះរាជ​គណ​២​អង្គ​ទៀត សរុប​៩​ព្រះ​អង្គ​សូត្រ​មន្ត​ចំរើន​ព្រះ​បរិត្ត ដើម្បី​ឧទ្ទិស​មហាកុសល ជូន​វិញ្ញ​ណ​ក្ខ​ន្ធ សម្ដេចចៅហ្វា​វាំង វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំ​អុល អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ដែល​បាន​ធ្វើ​មរណកាល​អស់ រយៈពេល​គម្រប់ ១​ឆ្នាំ​កន្លង​ទៅ​នេះ ។

ពិធីបុណ្យ​នេះ មាន​កិត្តិយស ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោក​ជំទាវ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង​ឯកឧត្តម លោក​ជំទាវ ជា​ពុទ្ធបរិស័ទ​ជា​ច្រើន​រូប​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ