ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ចែក​ចង្ក្រាន​បង្កើន​ថាមពល​ព្រៃ​មាន់ជូន​ដល់​ប្រជា​ពលរដ្ឋ​៣​សង្កាត់

4 ម៉ោង មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ៖ ដើម្បី​ចូលរួម​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ភូមិភាគ​ឦសាន ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី បាន​ចែក​ចង្ក្រាន​បង្កើន​ថាមពល​ឈ្មោះ​ព្រៃ​មាន់ ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន១ ៦២៧​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួលបាន​ចង្ក្រាន​មួយ ។…

​ខេត្តមណ្ឌលគិរី ៖ ដើម្បី​ចូលរួម​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ភូមិភាគ​ឦសាន ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី បាន​ចែក​ចង្ក្រាន​បង្កើន​ថាមពល​ឈ្មោះ​ព្រៃ​មាន់ ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន១ ៦២៧​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួលបាន​ចង្ក្រាន​មួយ ។ ពិធី​ចែក​ចង្ក្រាន​បង្កើន​ថា​មពល​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​បរិវេណ​សាលា​ក្រុង​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥ ក្រោម​បរិយាកាស​សប្បាយ​រីករាយ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​។

ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​តែង​គិតគូរ​អំពី​សុខុមាលភាព និង​ជីវភាព​របស់​ពលរដ្ឋ បង្កើត​បានជា​ចំណង​ដ៏​រឹង​មាំ​រវាង​ថ្នាក់ដឹកនាំ និង​ប្រជា​ពលរដ្ឋ ។ ដោយ​មើលឃើញ​ពី​តម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ សប្បុរសជន​តាមរយៈ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ បាន​សហការ​រៀបចំ​ឲ្យ​អ្នក​ភូមិ​អាច​ទទួល​បាន​ចង្ក្រាន​ប្រើ​អុស​ដែល​មានគុណ​ភាព ជួយ​ដល់​បរិស្ថាន និង​កាត់​បន្ថយ​ការ​ចំណាយ ។ ការ​ផ្តល់​ជូន​ចង្ក្រាន​បង្កើន​ថាមពល​នា​ពេល​នេះ ក៏​ជា​ការ​រួមចំណែក​តិចតួច​ដល់​បងប្អូន ក្នុង​ការ​ប្រើប្រាស់​និង​ជួយ​សន្សំ​សំចៃ ថ្លៃ​ចំណាយ​លើ​អុស​ដុត​ដាំ​ស្ល​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

កឧត្តម​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ខណៈ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន អាច​កើត​មានជំងឺឆ្លង​នានា ជា​ពិសេស​កុមារ​តូច​ៗ​ដែល​ប្រឈម​ខ្លាំង​ជាងគេ និង​ត្រូវ​ដាំ​ដុះ​ដំណាំ​ជុំវិញ​ផ្ទះ ឬ​ចិញ្ចឹមសត្វ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​មួយ​ផ្នែកក្នុង​គ្រួសារ ឬ​អាច​លក់ដូរ​បាន​ចំណូល​ទៀត​ផង​។

ឯកឧត្តម សា​ខុ​ម ប៉ូ​រិ​ន អគ្គលេខាធិការ​រង និង​ជា​ប្រធាន​បណ្តាញ​សង្គម​ស៊ី​វិល​កម្ពុជា​(CCN)មាន ប្រ សាសន៍​ថា អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ចង្ក្រាន​បង្កើន​ប្រសិទ្ធភាព​ថាមពល មិន​ត្រឹមតែ​ជួយ​សន្សំ​សំចៃ​ថវិកា​ប៉ុណ្ណោះ​ទេ ចង្ក្រាន​ប្រភេទ​នេះ​ប្រើប្រាស់​អុស ឬ​ធ្យូង​តិច​ជាង​ចង្ក្រាន​ធម្មតា ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​ទាំង​បាន​ជួយ​ដល់​ដល់​បងប្អូន​អ្នក​ផលិត​ចង្ក្រាន​ដែល​មានឈ្មោះ​ថា ព្រៃ​មាន់ នេះ​ទៀត​ផង ដែល​ពួក​គាត់​ខ្លះ​កន្លង​មក​ជា​អ្នក​អត់​មានការ​ងារ​ធ្វើ មាន​ជីវភាព​ក្រីក្រ ។ចង្ក្រាន​នេះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ប្រមូលផ្តុំ​កម្ដៅ​បាន​ល្អ ដែល​ធ្វើ​ឱ្យ​ការ​ចម្អិន​អាហារ​ឆាប់​ឆ្អិន​ជាង​មុន ។

ួយ​សន្សំ​សំចៃ​ពេលវេលា​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​រៀបចំ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​។សរុប​មក ការ​ចែក​ជូន​ចង្ក្រាន​ប្រភេទ​នេះ មិន​ត្រឹមតែ​ជា​ជំនួយ​បន្តិចបន្តួច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​លើកកម្ពស់​ជីវភាព​រស់នៅ និង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន ក្នុង​រយៈពេល​វែង​ផង​ដែរ ។ លោក ហៀ​ក សុ​ផា​ន អភិបាលក្រុង​សែន​មនោ​រម្យ បាន​ថ្លែងអំណរគុណ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី ដែល​បានជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យ​បាន​ប្រើប្រាស់​នូវ​ចង្ក្រាន​ដែល​ជួយទាំង​ផ្នែក​បរិស្ថាន និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ