ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្នភាព​ត្រឹម​ម៉ោង​១២! គ្រោះថ្នាក់​ចរា ចរណ៍​​​​ខេត្តកំពង់ឆ្នាំង និង​ស្វាយ​រៀង«​ស្លា.ប់១៤​នាក់ របួសធ្ងន់​-​ស្រាល៩៣​នាក់​»

6 ម៉ោង មុន
  • ភ្នំពេញ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០២៦ ​នេះ មាន​ក្តី​រន្ធត់​​យ៉ាង​ក្រៃ​លែង​​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​ចំនួន​២​ករណី​ ដែល​បាន​កើតឡើង​ព្រម​គ្នា ដោយ​បណ្តាល​ឱ្យ​បងប្អូន​កម្មករនិយោជិត​ចំនួន​១៤​នាក់​បាន​ស្លាប់ និង​៩៣​នាក់​បាន​រង​របួសធ្ងន់…

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០២៦ ​នេះ មាន​ក្តី​រន្ធត់​​យ៉ាង​ក្រៃ​លែង​​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​ចំនួន​២​ករណី​ ដែល​បាន​កើតឡើង​ព្រម​គ្នា ដោយ​បណ្តាល​ឱ្យ​បងប្អូន​កម្មករនិយោជិត​ចំនួន​១៤​នាក់​បាន​ស្លាប់ និង​៩៣​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ ។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា បាន​លម្អិត​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ឆ្នាំង បាន​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ចំនួន​៥៣​នាក់ (​ស្រី ៥០​នាក់​) ក្នុង​នោះ ស្លាប់​ចំនួន​៩​នាក់ (​ស្រី ៨​នាក់​) របួសធ្ងន់​ចំនួន​៩​នាក់ (​ស្រី ៨​នាក់​) និង​របួសស្រាល​ចំនួន ៣៥​នាក់ (​ស្រី ៣៤​នាក់​) ខណៈ​ដែល​គ្រោះថ្នាក់​នៅ​ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​ បាន​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ចំនួន ៤០​នាក់ (​ស្រី ២៤​នាក់​) ក្នុង​នោះ ​ស្លាប់​ចំនួន​៥​នាក់ (​ស្រី ២​នាក់​) របួសធ្ងន់​ចំនួន​៦​នាក់ (​ស្រី ៤​នាក់​) និង​របួសស្រាល​ចំនួន​២៩​នាក់ (​ស្រី ១៨​នាក់​)​។

បន្ថែម​ពី​នេះ អ្នកនាំពាក្យ​រូប​នេះ បានឱ្យ​ដឹង​​ដែរ​ថា ឯកឧត្តម​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ បាន​និង​កំពុង​បន្ត​សម្របសម្រួល​ និង​ជួយ​យកអាសារ​នៅ​ទីតាំង​មន្ទីរពេទ្យ​
នានា និង​ចុះ​ទៅ​រៀបចំ​បុណ្យសព​ជូន​បងប្អូន​កម្មករ​ដែល​ទទួល​រង​គ្រោះ​ដល់​បាត់​បង់ជីវិត ហើយ​ទន្ទឹម​នេះ មន្ត្រី​ជំនាញ​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ បាន​និង​កំពុង​ផ្តល់​អត្ថ​ប្រយោជន៍​ជូន​បងប្អូន​កម្មករ​ស្រប​តាម​ច្បាប់​។

លោក ​ស៊ុន មេ​សា ក៏​បាន​អំពាវនាវ​យ៉ាង​ទទូច​ឱ្យ​មានការ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ហ្មត់ចត់​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់ ​ដែល​ធ្លាក់​មក​លើ​បងប្អូន​កម្មករនិយោជិត​របស់​
យើង​។ ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​ក្រសួង នឹង​ចុះ​រៀបចំ​បុណ្យសព និង​ធានា​រាល់​ការ​ចំណាយ​នៃ​ពិធី​បុណ្យសព​របស់​បងប្អូន​កម្មករ​ ។

ក្រៅពី​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ បងប្អូន​ដែល​ជួប​គ្រោះថ្នាក់​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ស្រប​ទៅ​តាម​ច្បាប់​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ដែល​ជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ុន មេ​សា​ ដដែល​ ៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ