ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​២​ខណ្ឌ​ ដេញចាប់​ចោរឆក់ ឃាត់​បាន​តែ​ម៉ូតូ​១​គ្រឿង ចោរ​រត់​ចូល​ព្រៃ​កក់​បាត់

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ខណ្ឌប្ញស្សី​កែវ និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល បាន​សហការ​គ្នា​ដេញ​តាម​ប្រមាញ់​មុខសញ្ញា​ចោរឆក់​យ៉ាង​សកម្ម​២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា ។ ខណៈនោះ​ ដេញ​តាម​តាំងពី​ភូមិសាស្ត្រ​ខណ្ឌប្ញស្សី រហូត​ដល់​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ខណ្ឌប្ញស្សី​កែវ និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល បាន​សហការ​គ្នា​ដេញ​តាម​ប្រមាញ់​មុខសញ្ញា​ចោរឆក់​យ៉ាង​សកម្ម​២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា ។

ខណៈនោះ​ ដេញ​តាម​តាំងពី​ភូមិសាស្ត្រ​ខណ្ឌប្ញស្សី រហូត​ដល់​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ចោរ​២​នាក់​នោះ បាន​ផ្ដួល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​កក់​មួយ​កន្លែង ។ ខណៈនោះ​កម្លាំង​នគរបាល​ខណ្ឌ​ទាំង​២​ខាងលើ ដោយ​ទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មួយទៀត​ផង​ដែរ បាន​ឡោម​ព័ទ្ធ​ចំណុច​នោះ ប៉ុន្តែ​ទីបំផុត​លោក​ចោរ​២​នាក់​នោះ​ នៅ​តែ​មាន​វាសនា​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ប្រតិបត្តិការ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទីព្រឹកថ្ងៃ​ទី​២៣ ​ឧសភា ឆ្នាំ​២០២៦ ហើយ​ព្រៃ​កក់​ដែល​ចោរ​រត​គេចខ្លួន​ចូល​ទៅ​បាត់​នោះ ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​នោះ​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ជា​មុខសញ្ញា​ចោរឆក់​យ៉ាង​សកម្ម និង​ឆក់​មិន​រើសមុខ​នោះ​ទេ​ឲ្យ​តែ​អាច​លក់​បាន​លុយ​ដូច​ជា​ខ្សែ​ក ទូរស័ព្ទ​ដៃ និង​កាបូប​លុយ​ជាដើម ។

នគរបាល​បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ​គឺជា​ម្ចាស់​ករណី​នោះ បាន​បើក​ការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​ចោរឆក់​២​នាក់​ខាងលើ រួច​ក៏​បាន​ដេញ​តាម​បង្ក្រាប ។ ប៉ុន្តែ​ចោរ​មិន​ព្រម​ឲ្យ​ឃាត់ខ្លួន​ស្រួល​ៗ​នោះ​ទេ ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ចាម​1AG-4649​គេចខ្លួន​សំដៅ​ទៅ​ផ្លូវជាតិ​លេខ​៤ ។

នគរបាល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ និង​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល បាន​សហការ​គ្នា​ដេញ​តាម​បង្ក្រាប ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ក្រុម​ចោរ​ក៏​បាន​ផ្ដួល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​កក់​មួយ​កន្លែង ។

បន្ទាប់​មក ​កម្លាំង​នគរបាល​ទាំង​២​ខណ្ឌ​ខាងលើ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង បាន​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​នោះ ប៉ុន្តែ​ដោយសារ​តែ​ទីនោះ​មានព្រៃ​ក្រាស់ និង​មានទឹក​ជ្រៅ​ផង​នោះ ទើប​ចោរ​គេចខ្លួន​បាត់ ។

ដោយឡែក ​នគរបាល​ក្រោយ​ពេល​ឡោម​ព័ទ្ធ​ និង​រុករក​អស់ចិត្ត​មិនឃើញ​ចោរ នគរបាល​ក៏​សម្រេចចិត្ត​ដកថយ​ចេញ​វិញ ហើយ​នគរបាល​ខណ្ឌឫស្សីកែវ​ដែល​ជា​ម្ចាស់​ករណី បាន​នាំ​យក​ម៉ូតូ​ដែល​លោក​ចោរ​ផ្ដួល​ចោល​នោះ​ទៅ​រក្សា​ទុក​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ