ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ចំណី​បឹង ទល់មុខ​មណ្ឌល​សុខភាព​បូ​រី​ជលសារ ត្រូវ​អ្នកមាន​អំណាច ចាក់​ដី​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ

2 ម៉ោង មុន

ខេត្តតាកែវ ៖ ប្រភព​ពី​ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា មាន​ករណី​បុគ្គល​មាន​លុយ​មាន​អំណាច​មួយ​ចំនួន បាន​គប់គិត​គ្នា​ជា​ប្រព័ន្ធ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ចាក់​ដី​រំលោភ​ចូល​ចំណី​បឹង (​ជា​បឹង​ធម្មជាតិ​) ដែល​នៅ​ទល់មុខ​មណ្ឌល​សុខភាព​ឃុំ​បូ​រី​ជល់សារ…

ខេត្តតាកែវ ៖ ប្រភព​ពី​ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា មាន​ករណី​បុគ្គល​មាន​លុយ​មាន​អំណាច​មួយ​ចំនួន បាន​គប់គិត​គ្នា​ជា​ប្រព័ន្ធ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ចាក់​ដី​រំលោភ​ចូល​ចំណី​បឹង (​ជា​បឹង​ធម្មជាតិ​) ដែល​នៅ​ទល់មុខ​មណ្ឌល​សុខភាព​ឃុំ​បូ​រី​ជល់សារ ស្រុក​បូ​រី​ជល់សារ ខេត្តតាកែវ ។

ដោយ​ពួក​គាត់​បាន​សង្ស័យ​ថា បាន​គប់គិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​អស់ហើយ ដើម្បី​រំលោភ​យក​ដី​បឹង ដែល​ជា​សម្បត្តិ​របស់​រដ្ឋ យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ហើយ​ពួក​គាត់​សង្ស័យ​ថា ជា​បុគ្គល​មាន​លុយ​មាន​អំណាច​ទៀត​ផង ប្រសិនបើ​ពលរដ្ឋ​ធម្មតា​វិញ ចាក់​ដី​ចូល​ចំណី​បឹង​តែ ១​ឡាន ពិត​ណាស់ គឺ​ត្រូវ​មានទោស​ទណ្ឌ ពី​បទ​រំលោភ​ចូល​ដី​បឹង​មិន​ខាន​ឡើយ ។

ហើយ​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ អង្គភាពសារព័ត៌មាន បាន​សាកសួរ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​សំណាក់លោក ស៊ូ ភិ​រម្យ អភិបាលស្រុក​បូ​រី​ជល់សារ លោក​បាន​បញ្ជាក់​ប្រាប់​ឱ្យទៅ​សាកសួរ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តតាកែវ ទៅ​ដឹង​ហើយ ។ ចំណែក​លោក នួន សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី​ខេត្តតាកែវ បាន​ឱ្យទៅ​សាកសួរ​ទៅ​ការិយាល័យ​សុរិយោដី​ស្រុក​បូ​រី​ជល់សារ ទៅ​វិញ មិន​អស់ចិត្ត​អង្គភាព​យើង​ក៏​បាន​ខ​ល​ទៅ​សួរ ប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក លោក​ក៏​បាន​ឱ្យទៅ​សួរ ប្រ​ធា​កា​រិ​ល័យ​សេដ្ឋកិច្ច​សហគមន អង្គភាព​យើង ក៏​បន្ត​ខ​ល​ទៅ​សាកសួរ​បន្ត ពេល​ខ​ល​ចូល ក៏​ប្រាប់​ថា ខ្ញុំ​ជា​អ្នក​នៅ​ខេត្តតាកែវ មិន​បានដឹង​រឿង​នោះ​ទេ ។

តើ​មានរឿង​អ្វី​នៅ​ពីក្រោយ​ខ្នង បានជា​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ឆ្លើយ​យករួចខ្លួន ដោយ​រុញច្រាន​ដាក់​គ្នា​ពី​មួយ​ទៅ​មួយ​បែប​នេះ ? ឆ្លើយ​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ ក្នុង​នាម​ជា​មន្ត្រី​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ ហើយ​ជា​មន្ត្រី​ដែល​មាន​តួនាទី ការពារ​ធន់​ធាន​ធម្មជាតិ មិន​គួរ​បណ្ដែតបណ្ដោយ​ឱ្យ​បុគ្គល​មួយ​ចំនួន មក​បំពាន​ច្បាប់​បែប​នេះ​ឡើយ ។

ប្រសិនបើ​នៅ​តែ​បន្ត​ឱ្យ​មាន​បុគ្គល​មាន​លុយ​មាន​អំណាច មក​ចាក់​ដី​រំលោភ​យក​ដី​បឹង ដែល​ជា​សម្បត្តិ​របស់​រដ្ឋ តាម​អំពើ​ចិត្ត​បែប​នេះ ច្បាស់​ណាស់​ថា ពិតជា​ផ្ទៃ​បឹង នឹង​រួម​តូច​បណ្ដើរ​ៗ​ហើយ និង​ជា​គំរូ មិនល្អ សម្រាប់​បុគ្គល​ផ្សេង​ទៀត ឬ​មួយ​កន្ទេល​ធំ​បន្លំ​ដេក​ក្បាលទំពែក​កន្លះ​កោ និង​មួយវិញទៀត អ្នក​ដែល​ហ៊ាន​ចាក់​ដី​រំលោភ​ចូល​បឹង​នេះ មាន​អំណាច​ជាង​ខ្លួន​ទើប​មិន​ហ៊ាន​ហាមឃាត់​។

ប្រជាពលរដ្ឋ រស់នៅ​តំបន់​នោះ បាន​ធ្វើការ​សំណូមពរ ទៅ​ដល់​លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ និង​អាជ្ញាធរ ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស ឯកឧត្ដម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក មេត្តា​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បញ្ហា​ខាងលើ​នេះ​ផង ដើម្បី​ឲ្យ​ពួក​គាត់​ងាយស្រួល​ការពារ​ដី​បឹង (​ដែល​ជា​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​) កុំឱ្យ​បុគ្គល​មាន​លុយ មាន​អំណាច​មួយ​ចំនួន ហ៊ាន​បំពាន​ច្បាប់ យក​តួនាទី​របស់​ខ្លួន មក​ចាក់​ដី​រំលោភ​ចូល​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មិន​ខ្លាច​ច្បាប់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ