ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​០២​នាក់​ស្លា.ប់​ក្នុង​ឧប្បត្តិហេតុ​គ្រោះ ថ្នាក់​ចរាចរ​ណ៍ ​ពេល​ធ្វើ​ដំណើរ​ទៅ​មើល​ម្ដាយ​ឈឺ​​នៅ​ឯ​ស្រុក

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មន្ត្រី​យោធា​វ័យក្មេង​០២​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ដ៏​រន្ធត់​មួយ រវាង​រថយន្ត​និង​ម៉ូតូ ពេល​ធ្វើ​ដំណើរ​ចេញពី​អង្គភាព​ទៅ​មើល​ម្ដាយ​ឈឺ​នៅ​ឯ​ស្រុក​កំណើត កាលពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ឧសភា…

ខេត្តបាត់ដំបង​ ៖ មន្ត្រី​យោធា​វ័យក្មេង​០២​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ដ៏​រន្ធត់​មួយ រវាង​រថយន្ត​និង​ម៉ូតូ ពេល​ធ្វើ​ដំណើរ​ចេញពី​អង្គភាព​ទៅ​មើល​ម្ដាយ​ឈឺ​នៅ​ឯ​ស្រុក​កំណើត កាលពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​ ។

សមត្ថកិច្ច​បាន​និយាយ​ថា បើ​តាម​ការ​ត្រួត​ពិនិត្យ និង​តាម​ការ​បំភ្លឺ​នានា​ពី​សាក្សី ក្នុងឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ កំហុស​ភាគច្រើន​បង្ក​ដោយ​ភាគី​រថយន្ត ដែល​បត់​ឆ្លងថ្នល់​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ដែល​មន្ត្រី​យោធា​ទាំង​០២​នាក់ កំពុង​ជិះ​ស្រប​ទិស​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់ ​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​នោះ​ពេញទំហឹង​តែ​ម្ដង​ ។

យោង​តាម​របាយ​ការ​ណ៍​មន្ត្រី​មូលដ្ឋាន​​ ជន​រង​គ្រោះ​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ សឿ​ន ស៊ិ​ន អាយុ​២១​ឆ្នាំ (​ស្លាប់​នៅ​ចំណុច​កើតហេតុ​) រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​បឹង​ខ្នា ស្រុក​បាកាន ខេត្តពោធិ៍​សាត់ និ​ងម្នាក់​ទៀត​ឈ្មោះ ចៀន ពេជ្រ អាយុ​២៣​ឆ្នាំ (​របួសធ្ងន់ តែ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​) រស់នៅ​ភូមិ​លាវ ឃុំ​ចំរើន​ផល ស្រុក​សំពៅ​មាស ខេត្ត​ពោ​ធី​សាត់​។ ជន​រង​គ្រោះ​ទាំង​០២​នាក់ ជា​មន្ត្រី​យោធា ដែល​មាន​អង្គភាព នៅ​ខេត្ត​ប៉ៃលិន​ ។

បើ​តាម​ព័​តមាន​មន្ត្រី​យោធា​ទាំង​០២​នាក់ បាន​សុំ​ច្បាប់​មេ​អង្គភាព ដើម្បី​ទៅ​សួរសុខទុក្ខ និង​មើល​ម្ដាយ​ឈឺ​នៅ​ឯ​ស្រុក​កំណើត តែ​ពេល​ពួក​គាត់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍ រហូត​បាត់​បង់ជីវិត ​។ របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​បង្ក​នោះ​ ម៉ាក​ហាន់ដាយ ព​ណ៌.ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-6223 អ្នកបើកបរ​បាន​រត់​ចោល​រថយន្ត ក្រោយ​បង្ក​គ្រោះ​ថ្នាក់​។

អធិការ​ស្រុក​សង្កែ លោក យុ​ត តុង​ហូ បាន​ប្រាប់​ថា ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ស្រប​ទិស​ជាមួយ​រថយន្ត ពី​ខាង​លិចទៅ​កើត ពេល​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​បត់​ឆ្វេង ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដែល​ជិះ​ពីក្រោយ​យ៉ាង​ប្រកិត បន្ថយ​ល្បឿន​​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង​។

លោក​អធិការ​បាន​បញ្ជាក់​ថា ពេល​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់ រីឯ​ម្នាក់​ទៀត​រង​របួស តែ​គាត់​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ដោយឡែក​ អ្នកបើកបរ​រថយន្ត​បង្ក ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​រត់​ចោល​រថយន្ត ប៉ុន្តែ​ពេល​នេះ​ មន្ត្រី​ការិយាល័យ​ចរាចរ​ណ៍ នៃ​ស្នងការ​ខេត្ត បាន​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ទៅ​រក្សារ​ទុក និង​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​រកមុខ​អ្នកបើកបរ​រថយន្ត​ឲ្យ​មក​ទ​ទូល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ