ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រោងចក្រផលិតសម្លៀកបំពាក់មួយកន្លែង នឹងផ្ដល់ឱកាសការងារជាង២ពាន់នាក់ ក្នុងខេត្តស្វាយរៀង

1 ថ្ងៃ មុន

ខេត្តស្វាយរៀង៖ រោងចក្រផលិតសម្លៀកបំពាក់មួយកន្លែង នឹងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករខ្មែរប្រមាណជាង២ពាន់នាក់ ក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថានាព្រឹកថ្ងៃទី៣០ ខែសីហា​ ​ឆ្នាំ២០២៥នេះ ឯកឧត្តម…

ខេត្តស្វាយរៀង៖ រោងចក្រផលិតសម្លៀកបំពាក់មួយកន្លែង នឹងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករខ្មែរប្រមាណជាង២ពាន់នាក់ ក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថានាព្រឹកថ្ងៃទី៣០ ខែសីហា​ ​ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសម្លៀកបំពាក់​មួយកន្លែង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង​។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តស្វាយរៀង បានថ្លែងថាការបង្កើតរោងចក្រនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចយ៉ាងសំខាន់​ នឹងបង្កើតឱកាសការងារ​សម្រាប់កម្មករ​ កម្មការិនី ប្រមាណជាង២ពាន់នាក់​ និងការពង្រឹង​ ពង្រីក​មូលដ្ឋានឧស្សាហកម្មក្នុងតំបន់ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់យើង​ ហើយការវិនិយោគនេះ ស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កំណើនឧស្សាហកម្មទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់តួនាទី របស់កម្ពុជានៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទៅដល់ប្រទេសនានាលើពិភពលោក។

ឯកឧត្ដម​បន្ថែមថា​ ក្នុងនាមជាអភិបាលខេត្ត សូមគាំទ្រយ៉ាងពេញទំហឹង​ និងសង្ឃឹមជឿជាក់ថាគម្រោងនេះនិងដំណើរការទៅមុខដោយរលូន និងមានប្រសិទ្ធភាព​ ហើយរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្របសម្រួលគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន​ នៅពេលក្រុមហ៊ុនជួបបញ្ហា​ ទាំងក្នុងពេលសាងសង់ និងនៅពេលអនាគតនៅពេលប្រតិបត្តិការចាប់ផ្តើមជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ