ខេត្តស្វាយរៀង៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមក្នុងការដឹកជញ្ជូនកសិផលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថានៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមក្នុងការដឹកជញ្ជូនកសិផលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធកម្មវិធី ZOOM និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត កណ្តាល តាកែវ ព្រៃវែង ត្បូងឃ្មុំ ក្រចេះ រតនគីរី មណ្ឌលគីរី កំពត ព្រះសីហនុ និង កែប រួមជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ផងដែរ៕
ចែករំលែកព័តមាននេះ