ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ឲ្យអ្នក​លើក​ឡើង​ថា ​កា​រដក​សញ្ជាតិ​ជា​អំពើ​ប្រល័យពូជសាសន៍ គួរ​សិក្សា​ស្រាវជ្រាវ​ឲ្យ​គ្រប់​ជ្រុងជ្រោយ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ឆ្លើយ​តប​ថា អ្វី​ដែល​ក្រុម​ជ្រុលនិយម​ខ្លះ​ លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ឆ្លើយ​តប​ថា អ្វី​ដែល​ក្រុម​ជ្រុលនិយម​ខ្លះ​ លើក​ឡើង​ថា ច្បាប់​ដក​សញ្ជាតិ​ជា​អំពើ​ប្រល័យពូជសាសន៍ គឺជា​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ដើម្បី​តែ​បម្រើ​របៀបវារៈ​នយោបាយ​ ដែល​បុគ្គល​នោះ​ចង់បាន ​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​អំពី​លទ្ធផល ​នៃ​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៤ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែកក្កដា ឆ្នាំ​២០២៥​ នៅ​វិមាន​រដ្ឋសភា​ ឯកឧត្តម កើត រិ​ទ្ធ ក៏​បាន​ចោទសួរ​ទៅ​ក្រុម​អ្នក​លើក​ឡើង​វិញ​ថា «​ប្រសិនបើ​កា​រដក​សញ្ជាតិ​ជា​អំពើ​ប្រល័យពូជសាសន៍ ចុះ​ចំពោះ​បណ្ដា​ប្រទេស​ទាំង​១៥០ ដែល​មានច្បាប់​ដក​សញ្ជាតិ តើ​ប្រទេស​ទាំងនោះ​ បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ ឬ​យ៉ាងណា ?​» ​។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ក៏​បាន​លើកទឹកចិត្ត​ទៅ​កាន់​ក្រុម​ជ្រុលនិយម​មួយ​ចំនួន ដែល​រស់នៅ​អាម៉េរិក បារាំង និង​អូស្ត្រាលី​ ជាដើម ដែល​លើក​ឡើង​ថា កា​រដក​សញ្ជាតិ​ជា​អំពើ​ប្រល័យពូជសាសន៍​នោះ គួរ​ទៅ​សិក្សា​ស្រាវជ្រាវ​ពី​ច្បាប់ ​នៅ​ក្នុង​ប្រទេស​ ដែល​ខ្លួន​រស់នៅ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ថាតើ​នៅ​ក្នុង​ប្រទេស​នោះ ​មានច្បាប់​ដក​សញ្ជាតិ​ឬទេ ? ដើម្បី​អាច​ជម្រះ​ចោល​នូវ «​មោហៈ​ទស្សនៈ​» របស់​ខ្លួន​។

ឯកឧត្តម កើត រិ​ទ្ធ​ បាន​គូសបញ្ជាក់ថា ច្បាប់​កំណត់​ដក​សញ្ជាតិ ពលរដ្ឋ​ខ្មែរ​ណា ដែល​គប់គិត​ជាមួយ​បរទេស បំផ្លាញ​ជាតិ ឬ​ធ្វើ​សកម្មភាព​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​សន្តិសុខ​ជាតិ​, សេចក្ដីសុខ​សាន្ត​របស់​ប្រជាជន និង​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ គឺជា​ការ​លើកកម្ពស់​ជាតិ​សាសន៍ តាម​រយៈ​ការ​បន្សុទ្ធ​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ប្រជាជន​ចំពោះ​ជាតិ​មាតុភូមិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ