ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ចប់​ការងារ​ជួសជុល​ប្រាង្គ​ឥដ្ឋ G14 នៃ​ប្រាសាទភ្នំបាខែង​ដែល​មាន​អាយុកាល១ពាន់​ឆ្នាំ

8 ម៉ោង មុន

ខេត្តសៀមរាប​៖ ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្ស​រា បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាង្គ​ឥដ្ឋ G14 នៃ​ប្រាសាទភ្នំបាខែង ស្ថិតនៅ​ទិសខាងត្បូង​នៃ​ប្រាសាទភ្នំបាខែង ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ ឱ្យ​រឹងមាំ​ឡើងវិ​ញ និង​ទប់ស្កាត់​ការខូចខាត​ជា​បន្ត​ទៀត​។ ការងារ​នេះ​បាន​ចាប់ផ្តើម​កាលពីដើម​ឆ្នាំ​២០២៥…

ខេត្តសៀមរាប​៖ ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្ស​រា បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាង្គ​ឥដ្ឋ G14 នៃ​ប្រាសាទភ្នំបាខែង ស្ថិតនៅ​ទិសខាងត្បូង​នៃ​ប្រាសាទភ្នំបាខែង ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ ឱ្យ​រឹងមាំ​ឡើងវិ​ញ និង​ទប់ស្កាត់​ការខូចខាត​ជា​បន្ត​ទៀត​។ ការងារ​នេះ​បាន​ចាប់ផ្តើម​កាលពីដើម​ឆ្នាំ​២០២៥ និង​បញ្ចប់​នៅ​ពា​ក់កណ្ដាល​ឆ្នាំ២០២៥នេះ​។

អ្នកស្រី ឈុន រតនា បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្ស​រា ឱ្យ​ដឹង​ថា ការងារ​ជួសជុល​ប្រាង្គ G14 មាន​ស្ថានភា​ព​ខូចខាត​ធ្ងន់ធ្ងរ ទាំង​ខឿន​ចុះ​ខ្សោយ និង​ជញ្ជាំង​ជុំវិញ​នៅសល់​កម្ពស់​ជាង១ម៉ែ​ត្រ ទាមទារ​ឱ្យ​មានការ​ជួសជុល​ទប់ស្កាត់​ការ​រលុះ​ធ្លាក់​ឥដ្ឋ ឬ​ឥដ្ឋ​ពុក​ផុយ សម្អាត​កំណក​ដី​កណ្តៀរ ស្មៅ និង​រុក្ខជាតិ​ដុះ​បំផ្លាញ​រចនាសម្ព័ន្ធ​ប្រាសាទ​ជា​បន្ត​ទៀត​។

អ្នក​បុរាណ​វិទូ​រូប​នេះ បាន​បន្ថែម​ថា ក្រោយពី​បញ្ចប់​ការងារ​ជួសជុល​ក្រុមការងារ​ពិតជា​ទឹកចិត្ត​សប្បាយរីករាយ​ចំពោះ​ស្នាដៃ​ប្រែក្លាយ​ពី​ប្រាសាទ​មាន​ភាពទ្រុឌទ្រោម​មក​ជា​រឹងមាំ និង​មាន​សោភណភាព បន្ត​អាយុកាល​យូរអង្វែង​សម្រាប់​កូនខ្មែរ​ជំនាន់​ក្រោយ និង​បង្ហាញ​ដល់​ទេស​ចរ ដោយហេតុថា ស្ថានភាព​មុន​ជួសជុល​ប្រាង្គ​នេះ​ស្ទើ​តែ​បាត់បង់​រូបរាង​ទៅ​ហើយ​។

ជាមួយគ្នា​នេះ ក្រុមការងារ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​តែងតែ​យកចិត្ត​ទុក​លើ​កិច្ចការ​ជួសជុល អភិរក្ស ដើម្បី​ឱ្យ​ប្រសាទ​ដែល​មាន​អាយុកាល១ពាន់​ឆ្នាំនេះ​បាន​រឹងមាំ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ