ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តុលាការ​កំណត់​យក​ថ្ងៃ​ទី​២៤ កក្កដា ប្រកាស​សាល​​ក្រម​ផ្ត​ន្តា​ទោស​ថៅកែ​បុរី ម៉​ន ដា​នី ករណី​ចាយ​​សែក​ស្អុ.យ​៥​ម៉ឺន​ដុល្លារ​

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ សា លា​ដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ពាក់​ពន្ធ​ថៅកែ​បុរី ម៉​ន ដា​នី…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ សា លា​ដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ពាក់​ពន្ធ​ថៅកែ​បុរី ម៉​ន ដា​នី មក​បើក​សវនាការ​ជំនុំជម្រះ​ទោ ស ករណី​ចាយ​សែក​ស្អុយ​ប្រមាណ​៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​ស វនា​ការ​នោះ​ធ្វើ​ឡើងជា​សាធារណៈ​ដឹកនាំ​ដោយ​លោក ទីវ គឹ​ម​ពិ សាល ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​នៅ ចំពោះ​មុខ​ជនជាប់ចោទ​ឈ្មោះ ម៉​ន ដា​នី ភេទ​ស្រី អាយុ​៣៨ ឆ្នាំ និង​មេធាវី​ការពារ​សិទ្ធិ​តាម​ផ្លូវច្បាប់ រួម​ទាំង​ភាគី​ដើមបណ្តឹង​រដ្ឋប្បវេណី​ផង​ដែរ ។

សវនាការ​បាន​ធ្វើការ​សាកសួរ​ដេញដោល​ទៅ​លើ​ជនជាប់ចោទ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង តាម​បណ្តឹង​ចោទ​ប្រ កាន់​ពីរ​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បា ន​ ​ពោល​គឺ​សែក​ស្អុយ​ដែល​មាន​សាច់ប្រាក់​ប្រមាណ​៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ក្នុង​សវនាការ​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ ម៉​ន ដា​នី បាន​បញ្ជាក់​ថា បណ្តឹង​លើ​ទឹកប្រាក់​៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ កូនក្តី​បាន​សង​ទៅ​ដើមបណ្តឹង​ចំនួន​៣​ម៉ឺន​ដុល្លារ​រួច​ហើយ នៅ សល់​តែ​២​ម៉ឺន​ដុល្លារ​ទេ​និង​សន្យា​សង​ជា​បន្តបន្ទាប់​ទៀត ដូច្នោះ​មិន​គួរ​ត្រូវ​ប្តឹង​នោះ​ឡើយ​គួរ​ទុក​ពេល​ឲ្យ​កូនបំណុល​រក​លុយ​ដោះ​ទៅ​តាម​លទ្ធភាព ។ ក្រោយ​បញ្ចា​ប់​សវនាការ​ចៅក្រម​ជំនុំជម្រះ​បាន​កំណត់​យក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ពេល​ព្រឹក​ដើម្បី​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ។

សូម​បញ្ជាក់​ថា ថៅកែ​បុរី ម៉​ន ដា​នី មាន​ទីលំនៅ​ផ្ទះ​លេខ​បេ​៤៨ ផ្លូវ​បេតុង ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ ២០២៥ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្ម ទណ្ឌ​ក្រសួងមហាផ្ទៃ សហការ ចាប់ខ្លួន​នៅ​ច្រកព្រំដែន​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ ខណៈ​លោកស្រី ម៉​ន ដា​នី កំពុង​ធ្វើ​ដំណើរ​ឆ្លង កាត់​នៅ​ទីនោះ ដែល​ការ​ចាប់ខ្លួន​នោះ​សមត្ត​កិច្ច​បាន​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ពេល​ចាប់ខ្លួន​ហើយ​សមត្ត​កិច្ច​ក៏​បញ្ជូន​ជនជាប់ចោទ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ លុះ​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០ ២៥ ចៅ​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ថៅកែ​បុរី ម៉​ន ដា​នី ដាក់​ពន្ធនាគារ​ម​២ ព្រៃ​ស​បណ្តោះអាសន្ន ។

បើ​តាម​ប្រភព​ព័ត៌មាន​ទទួល​បាន ថៅកែ​បុរី ម៉​ន ដា​នី នៅ​ជាប់​បណ្តឹង​ជា​ច្រើន​ករណី​ទៀត​អាច​រហូត​ដល់​ទៅ​ជាង​៣០ បណ្តឹង​ឯណោះ ពាក់​ពន្ធ​ករណី​ចេញ​សែក​ស្អុយ​ឲ្យ​អតិថិជន​របស់​ខ្លួន ទិញ​លក់​គំរោង​បុរី ផ្ទះល្វែង ដែល​បណ្តឹង​ទាំង​អស់នោះ​តុលាការ​នឹង​លើ​យក​មក​បើក​សវនាការ​ជា​បន្ត បន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ