រកឃើញហើយ! បំណែកនាវាមុជទឹក Titan បា.ត់ដាន និងបំណែកសាកស.ពមនុស្សជិះក្នុងនាវា
សហរដ្ឋអាមេរិក ៖ ក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី២៨មិថុនា កងឆ្មាំឆ្នេរសមុទ្រអាមេរិកអះអាង
សហរដ្ឋអាមេរិក ៖ ក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី២៨មិថុនា កងឆ្មាំឆ្នេរសមុទ្រអាមេរិកអះអាង
សហរដ្ឋអាមេរិក ៖ ក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី២៨មិថុនា កងឆ្មាំឆ្នេរសមុទ្រអាមេរិកអះអាងថា បណ្ដាបំណែកសាកស.ពមនុស្សត្រូវបានរកឃើញក្នុងចំណោមបំណែកនាវាមុជទឹកTITAN ដែលផ្ទុះបែកនៅជិតខ្មោ.ចនាវាទីតានិក។ ។
លោកJASON NEUBAUER ដែលដឹកនាំការស៊ើបអង្កេតរបស់កងឆ្មាំឆ្នេរសមុទ្រអាមេរិក លើរឿងសោកនាដកម្មនាវាមុជទឹកនោះថ្លែងថា បណ្ដាបំណែកសាកស.ពមនុស្សនិងបំណែកនាវា ត្រូវបានស្រង់ពីក្នុងទឹកនៅតំបន់នាវាផ្ទុះបែក នឹងនាំយកមកធ្វើការវិភាគ។ ការវិភាគនឹងអាចជាសមាសភាពសំខាន់ស្វែងយល់ពីមូលហេតុនៃសោកនាដកម្មនេះ។
នាវាTITAN ជានាវាមុជទឹកធុនតូចមានប្រវែងប្រមាណ៦,៥ម៉ែត្រ ហើយធ្វើប្រតិបត្តិការដោយក្រុមហ៊ុនឯកជនមួយ បានមុជទឹកកាលពីថ្ងៃទី១៨មិថុនា ដើម្បីទៅពិនិត្យមើលខ្មោ.ចនាវាទីតានិក ហើយត្រូវវិលត្រឡប់មកលើវិញ៧ម៉ោងក្រោយមក តែការទាក់ទងត្រូវបានដាច់មិនដល់២ម៉ោងផងក្រោយការចេញដំណើរ។ ប្រតិបត្តិការសង្គ្រោះដ៏ធំមួយត្រូវបានធ្វើប៉ុនប៉ងជួយសង្គ្រោះអ្នកដំណើរក្នុងនាវានេះ។ ទីបំផុត៤ថ្ងៃក្រោយមកគេដឹងថានាវានោះបានផ្ទុះបែក ដោយសារសម្ពាធទឹកខ្លាំងក្នុងទឹកដ៏សែនជ្រៅ ហើយមនុស្សទាំង៥នាក់ជិះក្នុងនាវាត្រូវស្លា.ប់ទាំងអស់។
បំណែកនាវាTITANត្រូវបានរកឃើញនៅចម្ងាយប្រមាណជា៥០០ម៉ែត្រ ពីខ្មោ.ចនាវាទីតានិកនិងក្នុងជម្រៅជិត៤០០០ម៉ែត្រ ហើយត្រូវនាំមកកាន់ដែនដីនាថ្ងៃទី២៨មិថុនា នៅSAINT -JEAN DE TERRE -NEUVE ភាគខាងកើតកាណាដា។ បំណែកទាំងនោះពេលនេះបញ្ជូនតាមនាវាមួយគ្រឿងនៃកងឆ្មាំឆ្នេរសមុទ្រ ឆ្ពោះមកកាន់កំពង់ផែមួយរបស់អាមេរិក កន្លែងដែលពួកអ្នកស៊ើបអង្កេតធ្វើការវិភាគ។ ។
បណ្ដាសារព័ត៌មានកាណាដាបង្ហាញបំណែកទាំងឡាយដែលបំណែកមួយហាក់ជាច្រមុះនាវា និងបណ្ដាបំណែកសំបកនាវា។ បំណែកសាកសពមនុស្សក៏ស្ថិតក្នុងចំណោមបំណែកដែលស្រង់យកមកបានដែរ៕
-អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញពន្យល់ហេតុការណ៍កើតឡើងចំពោះនាវាដែលផ្ទុះនៅបាតសមុទ្រ
-តើស.ពជនរងគ្រោះទាំង៥រូបអាចស្រង់យកមកបានដែរឬទេ និងស្រង់តាមវិធីណា?
-ភ្ញាក់ផ្អើល! ពេលដឹងសមាសភាពអ្នកជិះនាវាមុជទឹកបា.ត់ដាន ពេលទៅមើលខ្មោ.ចនាវា Titanic
-បា.ត់ដាននាវាមុជទឹក១គ្រឿង ពេលដឹកភ្ញៀវទេសចរទៅមើលខ្មោ.ចនាវាទីតានិក
ចែករំលែកព័តមាននេះ