រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានកម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចនិងប្លន់ម៉ូតូកង់បីជាបន្តបន្ទាប់ចំនួនពីរករណីរួចជិះម៉ូតូកង់បីដែលប្លន់បានគេចខ្លួនក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះ កុសុះមៈទាំងដៃជាប់ខ្នោះ។
ជនសង្ស័យៈឈ្មោះ ឈិន រ័ត្នវណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះ លេខ៤D ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(របួសបាក់ភ្លៅខាងស្តាំ កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ) ។ចំណែកជនរងគ្រោះ១,ឈ្មោះ លឹម រុំ ភេទប្រុស អាយុ៣៨ឆ្នាំំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ , ២.ឈ្មោះ ណេះ ម៉ាត់ ភេទប្រុស អាយុ៥២ឆ្នាំំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ធ្វើសកម្មភាព លួចម៉ូតូកង់បីឥណ្ឌា០១គ្រឿង នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងករណី លួចមានស្ថានទម្ងន់ទោស(វាយយកម៉ូតូក់ងបីអគ្គិសនី) នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមនគរបាលបាននៅដឹងទៀតថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០២ និង៣០នាទី ជនរងគ្រោះឈ្មោះ លឹម រុំ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានបើកម៉ូតូកង់បីឥណ្ឌា ពណ៌ស ស៊េរី២០២៥ គ្មានផ្លាកលេខ(របស់ជនរងគ្រោះ ទើបទិញបង់រំលោះ) ចេញពីផ្ទះជួលស្នាក់នៅ(ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ) មកបញ្ជូលហ្គាសនៅការ៉ាស់សាំងតេឡា ស្ថិតនៅផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញហើយបានឈប់ម៉ូតូកង់បីនៅបរិវេណការ៉ាស់សាំងតេឡា រួចចុះឈរ ដោយពុំបានដកកូនសោរចេញពីម៉ូតូកង់បីស្រាប់តែ ជនសង្ស័យឈ្មោះ ឈិន រ័ត្នវណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រត់ចេញពីម៉ាតការ៉ាស់សាំង ធ្វើសកម្មភាពឡើងជិះលើម៉ូតូកង់បីរបស់ជនរងគ្រោះ បញ្ឆេះបើកចេញ គេចខ្លួន មកដល់ផ្លូវលំ ខាងក្រោយការ៉ាស់សាំង-ហ្គាស«DARA»ក្នុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ម៉ូតូកង់បីអស់ហ្គាស ក៏ឈប់ទុកម៉ូតូកង់បី ចោលនៅលើផ្លូវ រួចគេតខ្លួនបាត់ទៅ។
តាមនគរបាលបានឲ្យដឹងទៀតថា លុះនៅវេលាម៉ោង០៤ និង៣០នាទី ទៀបភ្លឺថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៥ជនសង្ស័យបានធ្វើសកម្មភាពលោតឡើងប្លន់យក ម៉ូតូកង់បីអគ្គិសនី ពណ៌ស ស៊េរី២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1LC-2243 ដែលកំពុងដឹកភ្ញៀវនៅមុខការ៉ាស់សាំង-ហ្គាស«DARA» ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។នៅក្នុងសកម្មភាពជនសង្ស័យបានវាយទៅលើជនរងគ្រោះធ្លាក់ពីលើម៉ូតូកង់៣ហើយជន សង្ស័យបានយកម៉ូតូកង់បីបើកគេចខ្លួនរហូត ដល់ចំណុចម្តុំវិទ្យាល័យជាស៊ីមសាមគ្គី តាមផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យក៏ជ្រុលចង្កូតទៅបុកពីក្រោយរ៉ឺម៉កម៉ូតូប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យម៉ូតូកង់បីអគ្គិសនី(របស់ជនរងគ្រោះ) កំប៉ិតតួខាងមុខ និងជនសង្ស័យកៀបជាប់រងរបួសបាក់ភ្លៅ។ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ទទួលព័ត៌មាន ចុះអន្តរាគមន៍ ក៏បានឃាត់ ខ្លួនជិតសង្ស័យរួច បញ្ជូន ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងសមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូកង់បីអគ្គិសនីរបស់ជនរងគ្រោះ។
តាមព័ត៌មានឲ្យដឹងទៀតថានៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥សមត្ថកិច្ចបានចុះទៅ សាកសួរ ជនសង្ស័យបានសារភាពនូវសកម្មភាពថា«កាលពីរំលងអាធ្រាត្រថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូកង់បីឥណ្ឌា នៅចំណុចការ៉ាស់សាំងតេឡានៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរួចយកទៅប្លុងចោលរួចបានធ្វើសកម្មភាព លោតឡើងជិះលើម៉ូតូកង់មួយគ្រឿងទៀត វាយប្លន់យកក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន៕





ចែករំលែកព័តមាននេះ