ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​លើក​ពេល​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC)​ថ្ងៃ​ទី​១៥ ​ដល់​១៧ ​តុលា ទៅ​ពេល​ក្រោយ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សំណើរ​របស់​ភាគី​ថៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២​ថៃ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែតុលា…

រាជធានី​ភ្នំពេញ ៖ តាម​សំណើរ​របស់​ភាគី​ថៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២​ថៃ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ ត្រូវ​បាន​លើក​ទៅ​ពេល​ក្រោយ ។ នេះ​បើ​តាម​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២​ថៃ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ ត្រូវ​បាន​លើក​ទៅ​ពេល​ក្រោយ តាម​ការ​ស្នើ​សុំ​របស់​ភាគី​ថៃ និង​ជំនួស​វិញ​ដោយ​ជំនួប​ជាមួយ​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) វិញ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ ។

លោក​ជំទាវ​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា យោធភូមិ​ភាគ​ទី​៤​កម្ពុជា នឹង​បន្ត​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ខាងលើ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​អនុញ្ញាត​ឱ្យ​ភាគី​ទាំង​ពីរ​ជំរុញ​ការ​បន្ត​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​សំដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ។

សូម​ជម្រាប​ថា ថៃ​តែងតែ​មិន​គោរព​តាម​ការ​ព្រមព្រៀង​ជាមួយ​ភាគី​កម្ពុជា​បន្តបន្ទាប់​វាល់​ពេល​កិច្ចប្រជុំ​ម្តង​ៗ ៕