ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យម្នាក់នៅទួលគោក ខណៈប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋទាំងយប់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន បន្ទាប់​ពី​ប៉ុនប៉ង​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ផ្ទះ​លេខ​១៥៤A ផ្លូវ​លេខ​១៨៦ ក្រុម​ទី​៧ ភូមិ​៩ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជ​ធ​នី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន បន្ទាប់​ពី​ប៉ុនប៉ង​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ផ្ទះ​លេខ​១៥៤A ផ្លូវ​លេខ​១៨៦ ក្រុម​ទី​៧ ភូមិ​៩ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជ​ធ​នី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១១​និង​៥៧​នាទី​យប់ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ ថោ​ង​ចាន់ វាសនា ហៅ​វុ​ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ស្នាក់​នៅផ្ទះ​១៧៦Z ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀ​.​ន​) ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ហាក់ ធន​សុធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុក​គ្គ​លិ​ក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​១៥៤A ផ្លូវ​លេខ​១៨៧ ក្រុម​ទី​៧ ភូមិ​៩ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

តាម​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក និង​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ បាន​ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​គ្រប់​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​នៅ​ពេល​យប់​ហើយ​សមត្ថកិច្ច​ក៏​បាន​ឃាត់​សួរ ។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​ចាប់​យក​រួម​មាន ៖-​កាបូប​តូច​ពណ៌​ប្រផេះ​ចំនួន​០១ ,​កូន​កំ​បិត​ដង​ឈើ​ចំនួន​០១​ផង​ដែរ ។

បច្ចុប្បន្ន : ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ​តាម​នីតិវិធី ៕