ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​វា.យ​ប្រ.ហារ​ទូក​សង្ស័យ​ដឹក​គ្រឿ.ង​ញៀ.ន​ស្លា.ប់​៦​នាក់

3 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ អាមេរិក​វាយ​ប្រហារ​ជា​ថ្មី​ទៀត​ទៅ​លើ​ទូក​ដែល​សង្ស័យ​ដឹក​គ្រឿង​ញៀន​ចេញ​ពី​វេណេ​ហ្ស៊ូ​អេឡា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៦​នាក់​។ នេះ​បើ​យោង​តាម​ការ​ប្រការ​របស់​លោក​ត្រាំ​កាល​ពី​យប់​មិញ​។ អ្នក​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ទាំង​នោះ​ជា​អ្នក​ជិះ​នៅ​លើ​ទូក​នោះ​ផ្ទាល់​តែ​ម្ដង​។ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​សឹក​លើក​នេះ​គ្មាន​ទាហាន​អាមេរិក​ណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​ទេ​។ គិត​ទាំង​លើក​នេះ​ទៀត​ អាមេរិក​វាយ​ប្រហារ​ទូក​ដែល​សង្ស័យ​ដឹក​គ្រឿង​ញៀន​ជា​លើក​ទី​ប្រាំ​នៅ​សមុទ្រ​ការីប៊ីន (Caribbean) ។…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ អាមេរិក​វាយ​ប្រហារ​ជា​ថ្មី​ទៀត​ទៅ​លើ​ទូក​ដែល​សង្ស័យ​ដឹក​គ្រឿង​ញៀន​ចេញ​ពី​វេណេ​ហ្ស៊ូ​អេឡា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៦​នាក់​។ នេះ​បើ​យោង​តាម​ការ​ប្រការ​របស់​លោក​ត្រាំ​កាល​ពី​យប់​មិញ​។ អ្នក​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ទាំង​នោះ​ជា​អ្នក​ជិះ​នៅ​លើ​ទូក​នោះ​ផ្ទាល់​តែ​ម្ដង​។ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​សឹក​លើក​នេះ​គ្មាន​ទាហាន​អាមេរិក​ណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​ទេ​។

គិត​ទាំង​លើក​នេះ​ទៀត​ អាមេរិក​វាយ​ប្រហារ​ទូក​ដែល​សង្ស័យ​ដឹក​គ្រឿង​ញៀន​ជា​លើក​ទី​ប្រាំ​នៅ​សមុទ្រ​ការីប៊ីន (Caribbean) ។ ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​ចំ​ពេល​ដែល​រដ្ឋ​បាល​របស់​លោក​ត្រាំ​ចាត់​ទុក​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​មិន​មែន​ត្រឹម​តែ​ជា​ឧក្រិដ្ឋ​ជន​ធម្ម​តា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ពួក​ភេរវកម្ម​គ្រឿង​ញៀន​ និង​ជា​ក្រុមអ្នក​ប្រយុទ្ធ​ខុស​ច្បាប់​ដែល​ត្រូវ​តែ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​កម្ចាត់​ចោល​។​

​លោក​ត្រាំ​និយាយ​ថា​ប្រតិ​បត្តិ​ការ​បាញ់​ទូក​សង្ស័យ​ដឹក​គ្រឿងញៀន​នោះ​ត្រូវ​បាន​ដឹក​នាំ និង​​បញ្ជា​ដោយ​ផ្ទាល់​ពី​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​។ លោក​​ត្រាំ​​ក៏​បាន​ផ្សព្វ​ផ្សាយ​វីឌីអូ​មួយ​ឈុត​តាម​ទម្លាប់​ដូច​កាល​ពី​ពេល​មុន​ៗ​ដែរ​។ តាម​រយៈ​វីឌីអូ​ដែល​ផ្សព្វ​ផ្សាយ​តាម​បណ្ដាញ​អ៊ិច​ដោយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ គេ​ឃើញ​ទូក​មួយ​គ្រឿង​ដែល​ទំនង​ជា​ចត​នៅ​ស្ងៀម​នៅ​លើ​ផ្ទៃ​សមុទ្រ​។ មិន​យូរ​ប៉ុន្មាន​ ទូក​នោះ​ត្រូវ​បាន​បាញ់​ប្រហារ​ដោយ​​មីស៊ីល​មួយ​គ្រាប់​បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​តែ​ម្ដង​។

លោក​ត្រាំ​អះ​អាង​ថា​ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​នៅ​លើ​ដែន​សមុទ្រ​អន្តរ​ជាតិ​។ ប្រភព​ពី​ភ្នាក់​ងារ​សម្ងាត់​ឱ្យ​ការណ៍​មក​ថា​ទូក​នោះ​ដឹក​គ្រឿង​ញៀន, ​​​ជា​ទូក​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​បណ្ដាញ​រត់​ពន្ធ​គ្រឿង​ញៀន​ និង​​ជា​ទូក​ដែល​បើក​ចូល​ខ្សែ​ទឹក​ដែល​ពួក​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​តែង​តែ​ប្រើ​ប្រាស់​ជា​ប្រចាំ​ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​របស់​ពួក​គេ​។ ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ពិត​ជា​ត្រឹម​ត្រូវ​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​អេភី (AP) និង​ប្រភពដទៃ​ទៀត​៕​​