ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​អំពាវ​នាវ​ឱ្យ​អឺរ៉ុប​បង្កើត​សំណាញ់​មេឃា​ទប់​ទល់​នឹង​ការ​វា.យ​ប្រ.ហារ​របស់​រុស្ស៊ី

1 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រធានា​ធិប​តី​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី​ បាន​អំពាវ​នាវ​​ទៅ​បណ្ដា​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​សូម​ផ្ដល់​ខែល​ការ​ពារ​ដែន​អា​កាស​បន្ថែម​ទៀត​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​។ ថ្មី​ៗ​នេះ​រុស្ស៊ី​វាយ​ប្រហារ​ទី​ក្រុង​ហ្សាប៉ូរីហ្សៀ​​​​បណ្ដាល​ឱ្យ​របួស​មនុស្ស​១៣​នាក់​។ លោក​ហ្សេឡិនស្គីស្នើ​សុំ​ឱ្យ​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​បង្កើត​ប្រព័ន្ធ​សុវត្ថិ​ភាព​សម្រាប់​ទ្វីប​នេះ​ទាំង​មូល​ដោយ​បង្កើត​​សំណាញ់​មេឃា​ទ្រង់​ទ្រាយ​ធំ​ទើប​អាច​ទប់​ទល់​បាន​​។ ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​​ដំបូង​​ ​រុស្ស៊ី​ពុំ​ដែល​បន្ធូរ​ដៃ​ម្ដង​ណា​ឡើយ​ក្នុង​ការ​វាយ​សង្គ្រប់​ទៅ​លើ​អ៊ុយ​ក្រែន​។​ ជា​ពិសេស​ទីតាំង​របស់​ជន​ស៊ីវិល​។ តាម​មើល​ទៅ…

ទី​ក្រុង​កៀវ៖ ប្រធានា​ធិប​តី​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី​ បាន​អំពាវ​នាវ​​ទៅ​បណ្ដា​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​សូម​ផ្ដល់​ខែល​ការ​ពារ​ដែន​អា​កាស​បន្ថែម​ទៀត​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​។ ថ្មី​ៗ​នេះ​រុស្ស៊ី​វាយ​ប្រហារ​ទី​ក្រុង​ហ្សាប៉ូរីហ្សៀ​​​​បណ្ដាល​ឱ្យ​របួស​មនុស្ស​១៣​នាក់​។ លោក​ហ្សេឡិនស្គីស្នើ​សុំ​ឱ្យ​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​បង្កើត​ប្រព័ន្ធ​សុវត្ថិ​ភាព​សម្រាប់​ទ្វីប​នេះ​ទាំង​មូល​ដោយ​បង្កើត​​សំណាញ់​មេឃា​ទ្រង់​ទ្រាយ​ធំ​ទើប​អាច​ទប់​ទល់​បាន​​។

ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​​ដំបូង​​ ​រុស្ស៊ី​ពុំ​ដែល​បន្ធូរ​ដៃ​ម្ដង​ណា​ឡើយ​ក្នុង​ការ​វាយ​សង្គ្រប់​ទៅ​លើ​អ៊ុយ​ក្រែន​។​ ជា​ពិសេស​ទីតាំង​របស់​ជន​ស៊ីវិល​។ តាម​មើល​ទៅ កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដើម្បី​បញ្ចប់​សង្គ្រាម​​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ហួស​ជើង​មេឃ​នៅ​ឡើយ​ទេ​ទោះ​បី​លោក​ត្រាំ​ខិត​ខំ​ប្រើ​ប្រាស់​វិធាន​ការ​សរុប​ទាំង​ការ​ប្រើ​ប្រាស់​ភាសា​ទន់​ភ្លន់ និង​​​ភាសា​ទ្រគោះ​បោះ​បោក​ដាក់​មេ​ដឹក​នាំ​អ៊ុយ​ក្រែន និង​រុស្ស៊ី​យ៉ាង​ណា​ក្ដី​។ គោល​បំណង​របស់​លោក​ចង់​ឃើញ​ការ​បញ្ចប់​សង្គ្រាម​ឆាប់​ៗ​។

លោក​ត្រាំ​ធ្លាប់​ព្រមាន​ចាត់​វិធាន​ការ​ក្ដៅ​ម្ដង​ជា​ពីរ​ដងរួច​មក​ហើយ​​បើ​សិន​ភាគី​ទាំង​២​មិន​អាច​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នៅ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ​​។ ប៉ុន្តែ​ជា​ការ​ឥតប្រយោជន៍​ព្រោះ​បន្ទាប់​ពី​ឱសាន​វាទ​ទាំង​នោះ​កន្លង​ផុតទៅ រុស្ស៊ី​នៅ​តែ​មិន​ធ្វើ​តាម​ការ​ព្រមាន​នោះ​ដដែល​។ ឧទាហរណ៍ លោក​ត្រាំ​ព្រមាន​ថា​ក្រោយ​ពេល​ជួប​គ្នា​នៅ​អាឡាស់​ស្កា​២​សប្ដាហ៍​ បើ​រុស្ស៊ី​មិន​ធ្វើ​អ្វី​ម៉្យាង​ទេ​ លោក​នឹង​ដាក់​ទណ្ឌ​កម្ម​។ ប៉ុន្តែ​នៅ​ទី​បញ្ចប់​ លោក​មិន​បាន​ធ្វើ​ដូច​ការ​សន្យា​ទេ​។​

លោក​ហ្សេឡិនស្គី​បង្ហោះ​សារ​នៅ​លើ​តេឡេ​ក្រាម​ថា​រយៈ​ពេល​ជាង​២​សប្ដាហ៍​ចុង​ក្រោយ​នេះ រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​​ដ្រូន​ជាង​៣៥០០​គ្រឿង​, ​គ្រាប់​បែក​បញ្ជា​ពី​ចម្ងាយ​២៥០០​គ្រាប់​ និង​មីស៊ីល​​​ជិត​២០០​គ្រាប់​។ គ្រាប់​បែក​បញ្ជា​ពីចម្ងាយ​របស់​រុស្ស៊ី​ច្រើន​ទម្លាក់​ពី​លើ​យន្ត​ហោះ​នៅរយៈ​កម្ពស់​ដ៏​សែន​ខ្ពស់​ និង​ឆ្ងាយ​ពី​សមរភូមិ​ប្រយុទ្ធ​។

​ការ​ដែល​រុស្ស៊ី​បញ្ជូន​ដ្រូន​​ទៅ​វាយ​ប្រហារ​ម្ដង​ៗ​ច្រើន​ដល់​រាប់​រយ​គ្រឿង​​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​​អ៊ុយ​ក្រែន​ពិបាក​ចាត់​ការ។ ជា​និច្ច​កាល គ្រាប់​បែក​បញ្ជា​ពី​ចម្ងាយ​ទម្លាក់​មិន​សូវ​ចំ​គោល​ដៅ​ល្អ​ទេ​។ មិន​តែ​ប៉ុណ្ណោះ​​​វា​បង្កើត​ជា​រណ្ដៅ ឬ​ក្រហូង​ធំ​ៗ​នៅ​លើ​ដី​។ អ៊ុយ​ក្រែន​មិន​​អាច​​វាយ​បក​ទៅ​លើ​គ្រាប់​បែក​ប្រភេទ​នេះ​ប្រក​ប​ដោយ​ប្រសិទ្ធ​ភាព​នៅ​ឡើយ​ទេ​។

ឥឡូ​វនេះ ​​​គេ​ឮ​តែ​អ៊ុយ​ក្រែន​​រង​ការ​វាយ​ប្រហារ​ឡើង​សាំ​ត្រចៀក​ទៅ​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​ថ្មី​គឺ​ប៉ូឡូញ​រង​ការ​រំលោភ​បំពាន​ដែន​អាកាស​ខណៈ​ដែល​ប្រទេស​នេះ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គ​ការ​ណាតូ​​។​​ ​ហេតុ​នេះ ណាតូ​​ចាប់​ផ្ដើម​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​នៅ​ទ្វីប​អឺ​រ៉ុប​ជា​បណ្ដើរ​ៗ​ហើយ​​។​ ​លោក​ហ្សេឡិនស្គី​​យល់​ថា​​​នេះ​ជា​ពេល​ដែល​ត្រូវ​ពង្រឹង​ការ​ការ​ពារ​ដែន​អាកាស​រួម​គ្នា​នៅ​ក្នុង​ចំណោម​ប្រទេស​ប៉ែក​អឺរ៉ុប​។ លោក​ថា​​អឺរ៉ុប​មាន​បច្ចេក​វិទ្យា​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នេះ​។ យើង​ត្រូវ​ការ​ការ​វិនិយោគ​ និង​ឆន្ទៈ​ក្នុង​ការ​ធ្វើ​រឿង​នេះ​។ យើង​ត្រូវ​តែ​ចាត់​វិធាន​ការ​ប្រកប​ដោយ​ភាព​ម៉ឺង​ម៉ាត់ និង​ការ​សម្រេច​ចិត្ត​ពី​គ្រប់​ប្រទេស​ជា​ដៃ​គូ​។

ក្រឡេក​ទៅ​មើល​សមរភូមិ​នៅ​ហ្សា​ប៉ូរីហ្សៀ​​ឯណោះ​វិញ​ រុស្ស៊ី​វាយ​ប្រហារ​អគារ​ជាង​ម្ភៃ​ខ្នង​បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​។ នេះ​បើ​តាម​អ្វី​ដែល​​លោក​អ៊ីវ៉ាន ហ្វេដូ​រ៉ូស (Ivan Fedorov) ជា​អភិបាល​តំបន់​​នេះ​​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ជាតិ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​ដំណំ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា​មិន​ទាន់​បាន​ជួស​ជុល​ឱ្យ​ស្អាត​ឡើង​វិញ​ផង​។ ​​​​ ឥឡូវ​នេះ​រុស្ស៊ី​វាយ​ប្រហារ​ថែម​ទៀត​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​​​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ