ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ផ្ទេរ​ជន​ជាប់​ឃុំ​១១២៥​នាក់ ពី​ខេត្តសៀមរាប ទៅ​ខេត្តឧត្តរមានជ័យ​ដោយ​សុវត្ថិភាព​

56 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឈ​ន សា​ណាត អញ្ជើញ​ចុះ​ពិនិត្យ​ប្រតិបត្តិការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ ដែល​បាន​ផ្ញើ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ចំនួន​១១២៥​នាក់…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឈ​ន សា​ណាត អញ្ជើញ​ចុះ​ពិនិត្យ​ប្រតិបត្តិការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ ដែល​បាន​ផ្ញើ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ចំនួន​១១២៥​នាក់ ទៅ​ឃុំ​បន្ត​នៅ​ពន្ធនាគារ​ខេត្តឧត្តរមានជ័យ​វិញ ។

ជាក់ស្តែង ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​ទទួល​បាន​គោលការណ៍​ឯកភាព និង​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្រប​ពេល​សភាពការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ មាន​ភាព​ធូរស្រាល អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​ជាមួយ​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​រៀបចំ​ប្រតិបត្តិការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ ដែល​បាន​ផ្ញើ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ចំនួន​១១២៥​នាក់ (​ស្ត្រី​៦៣​នាក់​) ទៅ​ឃុំ​បន្ត​នៅ​ពន្ធនាគារ​ខេត្តឧត្តរមានជ័យ​វិញ ។

ប្រតិបត្តិការ​នេះ ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៣:៣០ ទៀប​ភ្លឺ និង​ចេញដំណើរ​នៅ​ម៉ោង ០៦:០០​ព្រឹក ក្រោម​ការ​ចុះ​អនុវត្ត​បញ្ជា​ផ្ទាល់​ដោយ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឈ​ន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​មានការ​ចូលរួម ឯកឧត្តម អគ្គនាយករង ប្រធាន​នាយកដ្ឋាន​ជំនាញ បាន​មក​ដល់​គោលដៅ​នៅ​វេលា​ម៉ោង​៩:០០​ព្រឹក ប្រកបដោយ​សុវត្ថិភាព ក្នុង​នោះ​ប្រើប្រាស់​កម្លាំង​មន្ត្រី​ពន្ធនាគារ​សរុប​ចំនួន​១៦៥​នាក់ និង​រថយន្ត​ដឹក​ជញ្ជូន ចំនួន​៣៧​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ