ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៣ថ្ងៃចុងក្រោយនេះ រថយន្តជាង៤ម៉ឺន ៥ពាន់គ្រឿងចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ពោល​គិត​ចាប់ពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ពោល​គិត​ចាប់ពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ យ៉ាង​ហោច​ណាស់ មាន​រថយន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៤៥ ៦០៦​គ្រឿងបាន​ចូល​ទស្សនា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​សមិទ្ធផល​ថ្មី​ដ៏​អស្ចារ្យ​របស់​កម្ពុជា ។ ចំនួន​ទាំងនេះ រាប់​តែ​រថយន្ត មិន​ទាន់​រាប់​ម៉ូតូ​កង់​៣ និង​ម៉ូតូ​នៅឡើយ​ទេ ។

សូម​ជម្រាប​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​បានឱ្យ​ដំណើរការ កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដោយសារ​មាន​ទំហំ​ធំ និង​រចនា​បទ​ដ៏​ស្រស់​ស្អាត ។

អាកាសយានដ្ឋាន​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី និង​មិន​គិតថ្លៃ​ចំណត​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ឡើយ សម្រាប់​រយៈពេល​១​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​៩ ដល់ ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ ។

តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អាកាស​ចរ​ស៊ី​វិល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ខែកញ្ញា​តទៅ ចំណត​យានយន្ត​គ្រប់​ប្រភេទ (​កង់ ម៉ូតូ ឡាន​) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ នឹង​គិត​ប្រាក់​ទៅ​តាម​ម៉ោង​កំណត់ ។

ជាមួយ​គ្នា​នេះ​ទាំង​ក្រុមហ៊ុន​វិនិយោគ និង​អាកាស​ចរ​ស៊ី​វិល បង្ហាញ​ការ​សប្បាយ​រីករាយ ដែល​បានឃើញ​ប្រជាពលរដ្ឋ​ខ្មែរ ចាប់អារម្មណ៍ និង​ចង់​ទស្សនា​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដ៏​អស្ចារ្យ​នេះ ។ តែ​យ៉ាងណា សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មេត្តា​រក្សា​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ ស្តាប់​ការ​សមត្ថកិច្ច​ដែល​រៀបចំ​សណ្តាប់ធ្នាប់ ធ្វើ​យ៉ាងណា​កុំ​ប៉ះពាល់​ដល់​ភ្ញៀវ ដែល​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ចេញចូល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ