ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​​ជួយ​ទិញ​ផង​! បុរស​ពិការ​ភ្នែក​ម្នាក់​អង្គុយ​លក់​បន្លែ និង​ផ្លែ​ឈើ នៅ​ផ្សា​រលើ​ធំ​ថ្មី សៀមរាប

5 ម៉ោង មុន

ខេត្តសៀមរាប ៖ នៅ​ឯ​ផ្សា​រលើ​ធំ​ថ្មី ខេត្តសៀមរាប គេ​តែងតែ​ឃើញ​បុរស​ពិការ​ភ្នែក​ម្នាក់ អង្គុយ​លក់​បន្លែ និង​ផ្លែ​ឈើ យ៉ាង​ស្ងៀមស្ងាត់​នៅ​កៀន​ផ្លូវ​។ បើ​ទោះជា​គាត់​បាត់បង់​ពន្លឺ​ភ្នែក​ក្តី តែ​គាត់​មិន​បាន​បាត់បង់​ភាពរឹងមាំ…

ខេត្តសៀមរាប ៖ នៅ​ឯ​ផ្សា​រលើ​ធំ​ថ្មី ខេត្តសៀមរាប គេ​តែងតែ​ឃើញ​បុរស​ពិការ​ភ្នែក​ម្នាក់ អង្គុយ​លក់​បន្លែ និង​ផ្លែ​ឈើ យ៉ាង​ស្ងៀមស្ងាត់​នៅ​កៀន​ផ្លូវ​។ បើ​ទោះជា​គាត់​បាត់បង់​ពន្លឺ​ភ្នែក​ក្តី តែ​គាត់​មិន​បាន​បាត់បង់​ភាពរឹងមាំ នៃ​ជីវិត​នោះ​ទេ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​ព្រះពុទ្ធ​សាសនា​» ។

ការ​អង្គុយ​លក់​របស់​គាត់ គឺ​ពោរពេញ​ទៅ​ដោយ​ការ​តាំងចិត្ត និង​ភាព​អត់ធ្មត់​។ នៅ​ពេល​អតិថិជន​មក​សួរ​ទិញ​បន្លែ ឬ​ផ្លែ​ឈើ ច្បាស់​ជា​ឃើញ​ស្លាក​មួយ​សន្លឹក​ដាក់​ពីមុខ ដោយ​សរសេរ​អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេស​ថា «​លក់​បន្លែ ឬ​ផ្លែ​ឈើ​ដោយ​ជន​ពិការ សូម​បងប្អូន​មេត្តា​ជួយ​ទិញ​ផង​»​។ ហើយ​ថ្ងៃ​ខ្លះ គាត់​លក់​បន្លែ និង​ថ្ងៃ​ខ្លះ​ទៀត គាត់​លក់​ផ្លែ​ឈើ ។

​បុរស​ពិការ​ភ្នែក​រូប​នេះ គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង​ទីកន្លែង​រស់នៅ​របស់​គាត់​នៅឡើយ​ទេ ដឹង​ត្រឹម​ថា គាត់​មាន​បងប្អូន​២​នាក់ (​ម្នាក់​ខ្វាក់​ភ្នែក ម្នាក់​ទៀត​ខ្វិន​)​។ វត្តមាន​របស់​គាត់​បាន​បង្ហាញ​ថា ទោះបីជា​យើង​បាត់បង់​អ្វីមួយ​ក៏​ដោយ ក៏​យើង​មិន​ត្រូវ​ចុះចាញ់​ចំពោះ​វាសនា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ