ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះនឹងត្រូវប្រកាសទូទាំងប្រទេសក្នុងថ្ងៃតែមួយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​ឆ្នាំ​មុន​ៗ ដែល​មានការ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​​ទុតិយភូមិ​(​បាក់​ឌុ​ប​)​មាន​រយៈពេល​២​ថ្ងៃ ដោយ​ថ្ងៃ​ទី​១ សម្រាប់​តែ​រាជធានី​ភ្នំពេញ និង​ខេត្ដកណ្ដាល និង​ថ្ងៃ​ទី​២ សម្រាប់​បណ្ដា​ខេត្ដ​នានា ប៉ុន្ដែ​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​ឆ្នាំ​មុន​ៗ ដែល​មានការ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម
សិក្សា​​ទុតិយភូមិ​(​បាក់​ឌុ​ប​)​មាន​រយៈពេល​២​ថ្ងៃ ដោយ​ថ្ងៃ​ទី​១ សម្រាប់​តែ​រាជធានី​ភ្នំពេញ និង​ខេត្ដកណ្ដាល និង​ថ្ងៃ​ទី​២ សម្រាប់​បណ្ដា​ខេត្ដ​នានា ប៉ុន្ដែ​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​ប្រកាស​លទ្ធផល​ទូ​ទាំង​ប្រទេស តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ ។ នេះ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ប្រកាស​នា​ពេល​កន្លង​មក ។

សូម​ជម្រាប​ថា ដំណើរការ​សំ​ណេ​រ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៥ ដែល​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១៤៦ ៧២០​នាក់​(​ស្រី ៨១ ៤៤២​នាក់​) ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ៤០ ៦៧៨​នាក់​(​ស្រី ២៤ ៥១៩​នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១០៦ ០៤២​នាក់ (​ស្រី ៥៦ ៩២៣​នាក់​) ។

ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់​ថា ដំណើរការ​សំ​ណេ​រ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ បាន​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ស្រប​តាម​គោលការណ៍ «​អ្នកចេះ​គឺ​ជាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ