លោកអភិបាល និងរដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីជំនាញចុះពិនិត្យដើម្បីកែប្រែប្រឡាយស្រោចស្រព ទៅជាប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ថោ ជេដ្ឋា…
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ថោ ជេដ្ឋា…
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីរាជធានី, ក្រសួងធនធានទឹក និងក្រសួងសាធារណការអញ្ជើញចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រឡាយទឹក ដែលជាគម្រោងរបស់ក្រសួងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីកែប្រែប្រឡាយមួយចំនួន ពីប្រឡាយស្រោចស្រព ទៅជាប្រឡាយរំដោះទឹក និងធ្វើយ៉ាងណាបង្វែលផ្លូវទឹក កុំឱ្យហូរចូលមករាជធានីភ្នំពេញ ។
លោក ឃួង ស្រេង និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាឱកាសនោះ បានចុះពិនិត្យទីតាំងឆ្លងកាត់ផ្លូវរថភ្លើង ទល់មុខប្រឡាយតាហោ សង្កាត់ភ្លើងឆេះរទេះ ពិនិត្យទីតាំងប្រឡាយជើងឯកប្រសព្វផ្លូវជាតិលេខ៣ សង្កាត់ពងទឹក និងពិនិត្យទីតាំងឆ្លងផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវព្រៃស ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ការចុះពិនិត្យនេះ គឺលោក ឃួង ស្រេង និងឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យមើលពីវឌ្ឍនភាពប្រឡាយទឹក ដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីភ្ជាប់ប្រឡាយលូទៅប្រឡាយមេ ដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានជីករួច ជាមួយនឹងការកែលម្អ ប្រឡាយចាស់ៗមួយចំនួនឱ្យបន្ស៊ីគ្នាជាមួយនឹងប្រឡាយថ្មី។ ចុះមើលប្រឡាយជើងឯក មើលផ្លូវឆ្លងកាត់មួយចំនួន ដើម្បីកែតម្រូវឲ្យត្រូវតាមស្តង់ដារបច្ចេកទេស។ ពិនិត្យមើលប្រឡាយតាហោ ដែលប្រឡាយតាហោនេះ ពីដើមឡើយជាប្រឡាយស្រោចស្រព តែពេលនេះបានកែប្រែក្លាយទៅជាប្រឡាយរំដោះទឹកវិញ។ ដោយសារតែប្រជាពលរដ្ឋមករស់នៅតំបន់នេះកាន់តែច្រើន ។
មន្ត្រីដដែលបានបញ្ជាក់ថា ៖ ប្រឡាយតាហោ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីផ្លូវជាតិលេខ៤ ពិសេសពីតំបន់ជម្ពូវ័ន ភ្ជាប់ទៅប្រឡាយលូថ្មី ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឲ្យទឹកហូរចូលមករាជធានីភ្នំពេញ ដោយបង្វែរមុខទឹក ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ទឹងព្រែកត្នោតតែម្តង។ ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងដាក់លូប្រអប់ខ្នាតធំ ដោយតភ្ជាប់ពីប្រឡាយជើងឯក មកប្រឡាយតាហោ ដោយកាត់ពីក្រោមផ្លូវរថភ្លើង ៕














ចែករំលែកព័តមាននេះ