ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​សម្រាប់​អ្នក​ភូមិ​អន្លង់​ស្វាយ នឹង​ទទួល​ចំណងដៃ​ថ្មី ដោយ​ការ​រុះរើ​ស្ពាន​ចាស់ សាងសង់​ស្ពាន​ថ្មី

9 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​បម្រើសេវា​អស់​រយៈពេល​១៩​ឆ្នាំ​(​គិត​ត្រឹម​ឆ្នាំ​២០០៦) វា​បាន​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ទីបំផុត ស្ពានឈើ​ក្បាល​បេតុង ដ៏​សំខាន់​នៅ​ភូមិ​អន្លង់​ស្វាយ នឹង​ត្រូវ​រុះរើ និង​ចាប់ផ្តើម​សាងសង់​ថ្មី​ក្នុង​ពេល​ឆាប់​ៗ បន្ទាប់​ពី​ទឹកទន្លេ​ស្រក​ចុះ…

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​បម្រើសេវា​អស់​រយៈពេល​១៩​ឆ្នាំ​(​គិត​ត្រឹម​ឆ្នាំ​២០០៦) វា​បាន​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ទីបំផុត ស្ពានឈើ​ក្បាល​បេតុង ដ៏​សំខាន់​នៅ​ភូមិ​អន្លង់​ស្វាយ នឹង​ត្រូវ​រុះរើ និង​ចាប់ផ្តើម​សាងសង់​ថ្មី​ក្នុង​ពេល​ឆាប់​ៗ បន្ទាប់​ពី​ទឹកទន្លេ​ស្រក​ចុះ នេះ​បើ​តាម​ផេ​ក​ផ្លូវការ​របស់​រដ្ឋបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បង្ហោះ​នា​រសៀល​ថ្ងៃ​ទី​៣ វិច្ឆិកា ២០២៥ ។

បើ​សម្លឹង​មើលទៅ​ស្ថានភាព​ស្ពាន​ចាស់ មិន​ត្រឹមតែ​ជា​ឧបសគ្គ​ដល់​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​បង្ក​ហានិភ័យ​ដល់​សុវត្ថិភាព​អ្នក​ភូមិ​ផង​ដែរ​។ ដំណឹង នៃ​ការ​សាងសង់​ស្ពាន​ថ្មី គឺជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម ដែល​នឹង​នាំ​មក នូវ​ផលប្រយោជន៍​សង្គម​ជា​ច្រើន ។

លោក​អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ៖ ការ​គម្រោង​សាងសង់​ស្ពាន​ថ្មី​នេះ​ឡើង គឺ​ដើម្បី​ធានា នូវ​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព ទាំង
យប់​ទាំង​ថ្ងៃ សម្រាប់​សិស្សានុសិស្ស កសិករ និង​អ្នក​ភូមិ​ទាំងអស់​។ មិន​ត្រឹម​ប៉ុណ្ណោះ វា​អាច​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​បាន​លឿន និង​ទាន់​ពេលវេលា កាត់​បន្ថយ​ការ​ខាតបង់ និង​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ស្ពាន​នេះ ក៏​ជា​តំណរ​ភ្ជាប់​បេះដូង​ក្នុង​សហគមន៍​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ភូមិ និង​ភូមិ កាន់តែ​មាន​ភាព​ងាយស្រួល ក្នុង​ការ​ផ្លាស់​ប្តូរ​ទំនិញ វប្បធម៌ និង​ការ​អប់រំ ។

លោក​បន្ថែម​ថា ស្ពាន​ថ្មី​មិនមែន​គ្រាន់តែ​ជា​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ តែ​ជា​តំណាង នៃ​ការ​អភិវឌ្ឍន៍​រួម និង​ជា​កូនសោ​ដ៏​សំខាន់​ក្នុង​ការ​បើក​ទំព័រ​ថ្មី នៃ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល​ទាំងមូល ។

ជាមួយ​គ្នា​នេះ ពលរដ្ឋ​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ និង​គ្រប់​ភាគី​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ