យោងតាមការសិក្សាស្រាវជ្រាវបរទេស ប្រទាលកន្ទុយក្រពើជារុក្ខជាតិដ៏អស្ចារ្យដែលមានប្រយោជន៍ទ្វេដងចំពោះសុខភាព គឺទាំងសម្រាប់ស្បែក និងប្រព័ន្ធខាងក្នុងរបស់យើង។ នេះបើតាមការផ្សាយរបស់សារព័ត៌មានបរទេស។
សារធាតុ Polyphenol៖ ប្រទាលកន្ទុយក្រពើសម្បូរទៅដោយសារធាតុ Polyphenol ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ជួយកម្ចាត់ពពួក រ៉ាឌីកាល់សេរី ដែលបង្កឲ្យខូចខាតកោសិកា និងធ្វើឲ្យយើងឆាប់ចាស់។
ប្រឆាំងបាក់តេរី៖ សារធាតុចិញ្ចឹមក្នុងប្រទាលកន្ទុយក្រពើអាចជួយ ទប់ស្កាត់ការលូតលាស់របស់បាក់តេរីគ្រោះថ្នាក់ ជាច្រើនប្រភេទ ដែលអាចបង្កជាការបង្ករោគ។
អត្ថប្រយោជន៍ទ្វេដងសម្រាប់សុខភាព
សម្រាប់ទទួលទាន៖ ប្រទាលកន្ទុយក្រពើអាចជួយ ការពារពីជំងឺ និងមានសមត្ថភាពពិសេសក្នុងការ សម្អាតជាតិពុល ចេញពីប្រព័ន្ធរំលាយអាហាររបស់យើង។
សម្រាប់លាប៖ ប្រទាលកន្ទុយក្រពើជួយ ពន្លឿនការជាសះស្បើយពីរបួស ដាច់រលាត់ រលាកដោយកកិត ហើយក៏មានប្រយោជន៍កាត់បន្ថយ ភាពចាស់ របស់ស្បែកផងដែរ៕
ចែករំលែកព័តមាននេះ