ផ្លូវដែក «ចិន-ឡាវ» ដើរតួយ៉ាងសំខាន់ជួយជំរុញពាណិជ្ជកម្ម «អាស៊ាន-ចិន»
ប្រទេសចិន-ឡាវ ៖ បើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន China Media Group (CMG) បង្ហាញថា បរិមាណទំនិញដែលដឹកជញ្ជូនតាមរយៈផ្លូវដែក «ចិន-ឡាវ»…
ប្រទេសចិន-ឡាវ ៖ បើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន China Media Group (CMG) បង្ហាញថា បរិមាណទំនិញដែលដឹកជញ្ជូនតាមរយៈផ្លូវដែក «ចិន-ឡាវ»…
ប្រទេសចិន-ឡាវ ៖ បើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន China Media Group (CMG) បង្ហាញថា បរិមាណទំនិញដែលដឹកជញ្ជូនតាមរយៈផ្លូវដែក «ចិន-ឡាវ» បានឈានដល់កម្រិតខ្ពស់បំផុតចំនួន ៤,៥០៦ លានតោន ចន្លោះខែមករា និងខែតុលា ឆ្នាំ២០២៥ កើនឡើង ១២,៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
របាយការណ៍ដដែលបន្តថា ជាពិសេស ពាណិជ្ជកម្មផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់រវាងប្រទេសចិន និងអាស៊ាន បានលេចចេញជាចំណុចដ៏លេចធ្លោមួយទៀត ដោយមានការនាំចេញទំនិញដូចជា យានយន្តថាមពលថ្មី ដែលកើនឡើងជាង ២៨៥%។ ស្របពេលការនាំចូលផ្លែឈើពីប្រទេសអាស៊ាន និងផលិតផលកសិកម្មផ្សេងទៀត បានកើនឡើងជាង ២៧%។ តម្លៃទំនិញសរុបឈានដល់ ២២,០៧ពាន់លានយ័ន ឬ ៣,១០ពាន់លានដុល្លារអាមេរិក កើនឡើង ៤៥,១% បើធៀបនឹងឆ្នាំមុន។

យោងតាមរបាយការណ៍ អ្នកជំនាញម្នាក់បានកត់សម្គាល់ថា ទាំងនេះ ឆ្លុះបញ្ចាំងពីសមិទ្ធផលថ្មីៗ ក្រោមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីចិន-អាស៊ាន។ ចាប់តាំងពីផ្លូវដែកចិន-ឡាវ បានចាប់ផ្តើមប្រតិបត្តិការរយៈពេលជិត ៤ ឆ្នាំមុន វាបានដឹកជញ្ជូនទំនិញនាំចូល និងនាំចេញជិត ១៦ លានតោន មានតម្លៃសរុបជិត ៧០ ពាន់លានយ័ន ឬ ៩,៨ ពាន់លានដុល្លារ។ អ្នកជំនាញបានកត់សម្គាល់ថា ក្នុងនាមជាគម្រោងសំខាន់មួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ (BRI) ផ្លូវដែកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។
ថ្មីៗនេះ សញ្ញាវិជ្ជមានជាច្រើនទៀតបានលេចចេញឡើង នៅក្នុងការបើកចំហពាណិជ្ជកម្ម «ចិន-អាស៊ាន» រួមទាំងការចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២៥ នៃពិធីសារធ្វើឱ្យប្រសើរឡើងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA) 3.0 ដែលជាដំណាក់កាលថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មចិន។
យោងតាមរបាយការណ៍របស់ CMG បានបង្ហាញថា ចាប់តាំងពីឆ្នាំ ២០២២ ពាណិជ្ជកម្មចិន-អាស៊ាន បានរក្សាសន្ទុះស្ថិរភាព ដោយតម្លៃការនាំចូល និងនាំចេញលើសពី ៩០០ ពាន់លានដុល្លារក្នុងរយៈពេលបីឆ្នាំជាប់គ្នា។។ របាយការណ៍នេះបានបន្ថែមថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីចិន-អាស៊ានបានឈានដល់ ៨៦២,៧ ពាន់លានដុល្លារ ដែលកើនឡើង ៨,២% ធៀបនឹងរយៈពេលដូចគ្នា កាលពីមុន៕ ប្រភព ៖ VNA
ចែករំលែកព័តមាននេះ