ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជូន​អ្នកជំនាញ​ទៅ​ទាក់ទាញ​ក្រុមហ៊ុន​វិនិ​យោគ​នៅ​សិង្ហ​បុរី

4 ម៉ោង មុន
  • ភ្នំពេញ

ខណៈ​ដែល​វិនិយោគទុន​សិង្ហ​បុរី​នៅ​កម្ពុជា ​ក្លាយជា​វិនិយោគទុន​លំដាប់​ទី​២​ បន្ទាប់​ពី​ចិន ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជូន​អ្នកជំនាញ​ទៅ​គៀងគរ​វិនិយោគទុន​បន្ថែម​ពី​ប្រទេស​នេះ ។ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាង​ថា មន្ត្រី​ដែល​បាន​កំពុង​តែ​ធ្វើ​កិច្ចការ​នេះ គឺ​លោក លឹ​ម វិសាល…

ខណៈ​ដែល​វិនិយោគទុន​សិង្ហ​បុរី​នៅ​កម្ពុជា ​ក្លាយជា​វិនិយោគទុន​លំដាប់​ទី​២​ បន្ទាប់​ពី​ចិន ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជូន​អ្នកជំនាញ​ទៅ​គៀងគរ​វិនិយោគទុន​បន្ថែម​ពី​ប្រទេស​នេះ ។

ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាង​ថា មន្ត្រី​ដែល​បាន​កំពុង​តែ​ធ្វើ​កិច្ចការ​នេះ គឺ​លោក លឹ​ម វិសាល អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ
​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ លោក លឹ​ម វិសាល បាន​ជួបនឹង​ពន្យល់​គណៈប្រតិភូ​សម្ព័ន្ធ​ធុរកិច្ច​សិង្ហ​បុរី មុន​នឹង​ចូលរួម​វេទិកា​ស្តី​ពី​កាលានុវត្តភាព​វិនិយោគ និង​ពាណិជ្ជកម្ម កម្ពុជា​-​ចក្រភព​អង់​គ្លេស នៅ​ប្រទេស​នេះ ។

មក​ដល់​ពេល​នេះ សម្ព័ន្ធ​ធុរកិច្ច​សិង្ហ​បុរី ជា​តំណាង​ឱ្យ​សម្លេង​សហគមន៍​ធុរកិច្ច​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​របស់​សិង្ហ​បុរី​ដែល មាន​សមាជិក​ប្រមាណ​ជាង​៣៤.០០០​ក្រុមហ៊ុន​ ។ ហើយ​កាលពី​ថ្ងៃ​ទី ២៤ លោក​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​សិង្ហ​បុរី​ប្រមាណ​១០​ក្រុម​ហ៊ុន ដែល​មាន​សកម្មភាព​ធុរកិច្ច​ក្នុង​វិស័យ​មួយ​ចំនួន ដូច​ជា​អេ​ឡិច​ត្រូ​និក ការ​ផ្តល់​ផ្តល់​សេវា​ប្រឹក្សា​សម្រាប់​ការ​ធ្វើ​ធុរកិច្ច ការ​ផលិត​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ ផលិតផល​សម្រាប់​ទារក ម្ហូបអាហារ និង ភេសជ្ជៈ​។

នា​ឱកាស​នោះ ​លោក​បាន​ជម្រាប​ជូន​ពី​បរិស្ថាន​វិនិយោគ​ជា​រួម​នៅ​កម្ពុជា និង​បាន​គូស​រំលេច​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា​ហេតុ​អ្វី​វិនិយោគ​នៅ​កម្ពុជា​, របប​លើកទឹកចិត្ត​វិនិយោគ​, កាលានុវត្តភាព​ក្នុង​វិស័យ​សក្តានុពល កិច្ច​សម្រួល​និង​ការ​ថែទាំ​វិនិយោគ​ ។

នៅ​ក្នុង​រង្វង់​ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៥ សិង្ហ​បុរី​ជា​វិនិយោគិន​ធំ​លំដាប់​ទី​២​នៅ​កម្ពុជា​បន្ទាប់​ពី​ចិន ដែល​បាន​ដាក់​ទុក​វិនិយោគ​ប្រមាណ​ជា ជិត​៦​ភាគរយ នៃ​ទុន​វិនិយោគ​សរុប​៩,២​ពាន់​លាន​ដុល្លារ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ