ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​បៃតង​អាច​ជួយ​ទប់ស្កាត់​មហារីក​បាន​! ផឹក​ដើម្បី​សុខភាព​អាយុ​វែង

11 ម៉ោង មុន

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​បរទេស តែ​បៃតង​មិនមែន​គ្រាន់តែ​ជា​ភេសជ្ជៈ​ធម្មតា​ទេ តែ​ជា​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ជំងឺមហារីក ដោយសារ​តែ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​។ បន្សាប​រ៉ា​ឌី​កាល់​សេរី​: រ៉ា​ឌី​កាល់​សេរី​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​មុន​អាយុ​ទេ តែ​ក៏​ជា​កត្តា​នាំ​ឲ្យ​មាន​ជំងឺមហារីក​ជា​ច្រើន​ផង​ដែរ​។ សារធាតុ Catechins: តែ​បៃតង​មាន​ផ្ទុក​សារធាតុ…

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​បរទេស តែ​បៃតង​មិនមែន​គ្រាន់តែ​ជា​ភេសជ្ជៈ​ធម្មតា​ទេ តែ​ជា​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ជំងឺមហារីក ដោយសារ​តែ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​។

បន្សាប​រ៉ា​ឌី​កាល់​សេរី​: រ៉ា​ឌី​កាល់​សេរី​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​មុន​អាយុ​ទេ តែ​ក៏​ជា​កត្តា​នាំ​ឲ្យ​មាន​ជំងឺមហារីក​ជា​ច្រើន​ផង​ដែរ​។

សារធាតុ Catechins: តែ​បៃតង​មាន​ផ្ទុក​សារធាតុ Catechins ដែល​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​បន្សាប​សារធាតុ​គ្រោះថ្នាក់​ទាំងនេះ និង​អាច បញ្ឈប់​ការ​កកើត​សារធាតុបង្កមហារីក ដូច​ជា​សារធាតុ Nitrosamines​។

ប្រយ័ត្ន​មហារីក​លំពែង និង​ពោះវៀន​!
បច្ចុប្បន្ន​នេះ គ្រូពេទ្យ និង​ឱសថការី​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​តែ​បៃតង​ជា​ថ្នាំ​ធម្មជាតិ​សម្រាប់​ការ​ការពារ​ជំងឺមហារីក​។ ជា​ពិសេស តែ​បៃតង​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​អ្នក​ដែល​ប្រឈម​ហានិភ័យ​កើត​ជំងឺ​៖

មហារីក​លំពែង
មហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ