ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុំមើលរំលង! រោគសញ្ញា ៥ ចំណុចសំខាន់ នៃ​ជំងឺ​ខ្សោយ​បេះដូង ដែល​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត!

9 ម៉ោង មុន

​រាជធានីភ្នំពេញ៖ លោកអ្នកធ្លាប់មានអាការៈ ហត់ដង្ហក់ខ្លាំង ឬ ហើមជើង ដែរឬទេ? នេះអាចជាសញ្ញាព្រមានពី ជំងឺខ្សោយបេះដូង​ ដែលជាស្ថានភាពដែលបេះដូងមិនអាចច្របាច់ឈាមទៅចិញ្ចឹមរាងកាយបានគ្រប់គ្រាន់។ យោងតាមការផ្សាយរបស់…



រាជធានីភ្នំពេញ៖ លោកអ្នកធ្លាប់មានអាការៈ ហត់ដង្ហក់ខ្លាំងហើមជើង ដែរឬទេ? នេះអាចជាសញ្ញាព្រមានពី ជំងឺខ្សោយបេះដូង​ ដែលជាស្ថានភាពដែលបេះដូងមិនអាចច្របាច់ឈាមទៅចិញ្ចឹមរាងកាយបានគ្រប់គ្រាន់។

យោងតាមការផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ដើម្បីការពារ និងស្វែងរកការព្យាបាលទាន់ពេលវេលា អ្នកគួរតែដឹងពីរោគសញ្ញាចម្បងៗដូចខាងក្រោម៖

រោគសញ្ញាចម្បងៗនៃជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ

  • 1. ហត់ដង្ហក់ និងពិបាកដកដង្ហើម៖
    • កើតឡើងនៅពេលអ្នកធ្វើចលនា។
    • កើតឡើងនៅពេលអ្នកនៅស្ងៀម។
    • កើតឡើងជាពិសេសនៅពេលអ្នកគេងផ្ងារ។
  • 2. អស់កម្លាំង និងល្ហិតល្ហៃជារឿយៗ៖ អ្នកមានអារម្មណ៍ថាគ្មានកម្លាំង និងនឿយហត់ជាប់ជាប្រចាំ។
  • 3. ហើមជើងទាំងសងខាង៖ ជាសញ្ញាច្បាស់មួយដែលបង្ហាញពីការដក់ទឹកនៅក្នុងរាងកាយ។
  • 4. ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ជាងធម្មតា៖ អ្នកអាចមានអារម្មណ៍ថាបេះដូងលោតខុសចង្វាក់ ឬលឿនខុសប្រក្រតី។
  • 5. ក្អកជាប់ ឬដកដង្ហើមឮសូរ “ងឺៗ”: អាចមានកំហាកពណ៌ស ឬពណ៌ផ្កាឈូកលាយឈាម។

​ចំណាំសំខាន់! រោគសញ្ញាទាំងនេះអាចកើតមាន ភ្លាមៗយ៉ាងស្រួចស្រាវ ​ឬកើតមាន បន្តិចម្តងៗ​ អាស្រ័យទៅតាមមូលហេតុ និងស្ថានភាពនៃជំងឺ។ ប្រសិនអ្នកមានរោគសញ្ញាណាមួយខាងលើ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ