ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់លើ​ផ្លូវ​​ល្បឿន​​លឿនទៀតហើយ ​​​ឡាន​​ស៊េរី​ទំនើប​បុ.ក​ជាមួយឡាន​​​ដឹក​ទំនិញ​ធុន​ធំ​ពីក្រោយ​យ៉ាងពេញ​ទំហឹង

12 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ មនុស្ស​ប្រុស​~​ស្រី​ចំនួន​០២​នាក់ មាន​ជនបរទេស​ម្នាក់​ផង​នោះ​ បាន​រង​របួស​ធ្ងន់ធ្ងរ​ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ខណៈ​ដែល​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អាល​ផាត​(ALPHARD) បុក​ជាមួយ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ពីក្រោយ​យ៉ាង​ពេញទំហឹង​លើ​ផ្លូវ​ល្បឿន​លឿន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ​កាលពី​វេលា​ម៉ោង​៩​ និង​២០​នាទី​យប់​ថៃ្ង​ទី​០២ ខែ​វិច្ឆិកា…

ខេត្តកំពង់ស្ពឺ ​៖ មនុស្ស​ប្រុស​~​ស្រី​ចំនួន​០២​នាក់ មាន​ជនបរទេស​ម្នាក់​ផង​នោះ​ បាន​រង​របួស​ធ្ងន់ធ្ងរ​ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ខណៈ​ដែល​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អាល​ផាត​(ALPHARD) បុក​ជាមួយ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ពីក្រោយ​យ៉ាង​ពេញទំហឹង​លើ​ផ្លូវ​ល្បឿន​លឿន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ​កាលពី​វេលា​ម៉ោង​៩​ និង​២០​នាទី​យប់​ថៃ្ង​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន នៅ​ត្រង់​ចំណុច PK92+100 ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាម​ការ​បញ្ជាក់​ពី​កម្លាំងនគរបាល​លើ​ផ្លូវ​ល្បឿន​លឿន​ និង​ផ្នែក​ចរាចរណ៍​ស្រុក​ភ្នំស្រួច​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​១​គ្រឿង ម៉ាក​ALPHARD ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2CF-9670 បើ​កបរ​ដោយ​ឈ្មោះ ឡ​ន សំបុ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​អង្គ សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ និង​អ្នក​រួម​ដំណើរ​​ម្នាក់ ឈ្មោះ SHIN JI IN ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​កូរ៉េ​ខាងត្បូង​កាន់​លិខិតឆ្លងដែន​លេខ GK2233243 ស្នាក់​នៅ​រាជធានី​ភ្នំពេញ បើក​បរ​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ពី​ទិស​ខាង​លិចទៅ​ទិស​ខាង​កើ​ត​(​ព្រះ​សីហ​នុ​-​ភ្នំពេញ​)​។

លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ពីក្រោយ​ជាមួយ​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​ធុន​ធំ​០១​គ្រឿង ម៉ាក​FUSO ពណ៌.​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3C-2527 សណ្តោង​សឺ​មី​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ 4A-2195 អ្នក​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើត​ហេតុ​) ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​មនុស្ស​ទាំង​០២​នាក់ ដែល​មានឈ្មោះ​ឡ​ន សំបុ​ន និង SHIN JI IN ត្រូវ​បាន​កំលាំង​មាន​សមត្ថកិច្ច​និង​បាន​ហៅ​រថយន្ត​សង្គ្រោះ មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ជួយ​អន្ដរាគមន៍​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រាជធានី​ភ្នំពេញ​ ។

នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា ​ចំពោះ​វត្ថុ​តាង​មធ្យោបាយ​រថយន្ត​ទាំង​០២​គ្រឿង កំលាំង​នគរបាល​ច​រារ​ចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជូន​ទៅ​រក្សា​ទុក និង​រង់​ចាំ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ