ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិ វៀតណាម សរុបចំនួន៣៤នាក់ (ស្រី០៣នាក់)ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារដោយខុសច្បាប់ (Online Scams) ។

ករណីនេះដែរ សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេស៍ បានធ្វើការប្រគល់ជនជាតិវៀតណាមទាំង៣៤នាក់ឲ្យទៅសមត្ថកិច្ចវៀតណាមមកទទួលយកទៅប្រទេសវិញ ដើម្បីអនុវត្តច្បាប់នៅប្រទេសវៀតណាម ៕


ចែករំលែកព័តមាននេះ