ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្គាល់​ខ្លួនឯង​! ១៥ សញ្ញា​ព្រមា.ន​ថា​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​កំពុង​ឡើង​ខ្លាំង​ដែល​អាច​គំរា.មកំហែង​ដល់​បេះដូង

11 ម៉ោង មុន

ក្រ​ពេញទី​រ៉ូ​អ៊ី​ត (Thyroid) គឺជា​មេបញ្ជាការ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​មេតាបូលីស​ក្នុង​រាង​កាយ​។ នៅ​ពេល​ដែល​ក្រពេញ​នេះ​ផលិត​អ័រម៉ូន​លើស​កម្រិត (Hyperthyroidism) វា​បង្កើន​ល្បឿន​នៃ​សកម្មភាព​រាង​កាយ​ទាំងមូល ដែល​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ តើ​អ្នក​កំពុង​ជួប​ប្រទះ​សញ្ញា​ទាំងនេះ​មួយ​ចំនួន ឬ​ទាំងអស់​ដែរ​ឬទេ0x017d7 សូម​ពិនិត្យ​មើល​រោគ​សញ្ញា​ទាំង…

ក្រ​ពេញទី​រ៉ូ​អ៊ី​ត (Thyroid) គឺជា​មេបញ្ជាការ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​មេតាបូលីស​ក្នុង​រាង​កាយ​។ នៅ​ពេល​ដែល​ក្រពេញ​នេះ​ផលិត​អ័រម៉ូន​លើស​កម្រិត (Hyperthyroidism) វា​បង្កើន​ល្បឿន​នៃ​សកម្មភាព​រាង​កាយ​ទាំងមូល ដែល​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​។

តើ​អ្នក​កំពុង​ជួប​ប្រទះ​សញ្ញា​ទាំងនេះ​មួយ​ចំនួន ឬ​ទាំងអស់​ដែរ​ឬទេ0x017d7 សូម​ពិនិត្យ​មើល​រោគ​សញ្ញា​ទាំង ១៥ ខាងក្រោម​នេះ ដែល​បង្ហាញ​ថា​អ្នក​អាច​មាន​បញ្ហា​លើស​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​៖

I. បញ្ហា​អារម្មណ៍​និង​ការ​គេង
ឆេវឆាវ / ឆាប់​ខឹង​: មាន​អារម្មណ៍​ប្រែប្រួល និង​ឆាប់​ខឹង​ងាយ​ជាង​មុន​។
ភ័យ / ព្រួយ​: មាន​អារម្មណ៍​ថា​មិន​ស្ងប់ ឬ​បារម្ភ​ច្រើន​ហួសហេតុ​។
សម្រាន្ត​មិន​បាន​: គេង​មិន​លក់ ឬ​គេង​មិន​ស្កប់​។

II. ការ​ប្រែប្រួល​រាង​កាយ​លឿន
ស្គម​: ស្រក​ទម្ងន់​ខុស​ពី​ធម្មតា ទោះបីជា​ញ៉ាំ​ច្រើន​ក៏​ដោយ​។
ចាញ់​កម្ដៅ (Heat Intolerance): ទ្រាំទ្រ​នឹង​កម្ដៅ ឬ​អាកាសធាតុ​ក្ដៅ​មិន​បាន​ល្អ (​តែងតែមាន​អារម្មណ៍​ក្ដៅ​)​។
បែកញើស​: បែកញើស​ច្រើន​ជាង​ធម្មតា​។
ពក ក (Goiter): ក​មាន​សភាព​ប៉ោង​ឡើង​គួរ​ឲ្យ​កត់សម្គាល់​។
លៀន​ភ្នែក​: ភ្នែកមាន​សភាព​លៀន​ចេញ​មក​ក្រៅ (​ជា​សញ្ញា​ធ្ងន់ធ្ងរ​)​។

III. បញ្ហា​សាច់ដុំ​និង​ប្រព័ន្ធ​រំលាយ​អាហារ
អស់កម្លាំង​: មាន​អារម្មណ៍​ថា​គ្មាន​កម្លាំង និង​អស់កម្លាំង​ល្ហិតល្ហៃ​។
ខ្សោយ​សាច់ដុំ​: កម្លាំង​សាច់ដុំ​ធ្លាក់​ចុះ​។
បត់ជើងធំ​ញឹក ឬ​រាក​: ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​លឿន​ខុស​ប្រក្រតី​។

IV. រោគ​សញ្ញា​ប្រព័ន្ធ​ប្រសាទ និង​បេះដូង​ធ្ងន់ធ្ងរ
ញ័រ​ដើមទ្រូង (Palpitations): ចង្វាក់បេះដូង​លោត​ញាប់ ឬ​លោត​ខុស​ចង្វាក់​។
ញ័រ​ដៃ​ញ័រ​ជើង (Tremor): ដៃ ឬ​ជើងមាន​សភាព​ញ័រ​តិច​ៗ​។
ឡេះឡះ / វង្វេង​: ស្មារតី​មិន​នឹងនរ ឬ​វង្វេងវង្វាន់​។
សន្លប់​: ក្នុង​ករណី​ធ្ងន់ធ្ងរ​បំផុត​។

សូម​ប្រយ័ត្ន​: រោគ​សញ្ញា​ទាំងនេះ​ត្រូវការ​ការ​ព្យាបាល​ជា​បន្ទាន់ ព្រោះ​បញ្ហា​ទី​រ៉ូ​អ៊ី​ត​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បេះដូង និង​ប្រព័ន្ធ​ប្រសាទ​។

ប្រសិនបើ​លោក​អ្នក​សង្ស័យ​ថា​ខ្លួន​មាន​ជំងឺ​លើស​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ី​ត សូម​អញ្ជើញ​ទៅ​ទទួល​ការ​ប្រឹក្សា និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ឯកទេស​ភ្លាម​ៗ៕

ប្រភព​៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ