ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ប្រមូល​ផា.វ និង​គ្រឿង​រំសេវ​ផ្ទុះ ពី​អ្នក​លួ.ច​លក់​បាន​ជិត​៣០០​គ្រា.ប់

11 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ផាវ​គ្រាប់បែក និង​គ្រឿង​រំសេវ​ផ្ទុះ ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកលេង ជា​ពិសេស​ក្មេង​ៗ​នោះ ត្រូវ​បាន​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​សហការ ដកហូត​ប្រមូល​ពី​ក្រុម​អ្នក​លួច​លក់ លួចលាក់​បាន​ប្រមាណ​២៨៥​គ្រាប់…

ខេត្តកំពង់ស្ពឺ​ ៖ ផាវ​គ្រាប់បែក និង​គ្រឿង​រំសេវ​ផ្ទុះ ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកលេង ជា​ពិសេស​ក្មេង​ៗ​នោះ ត្រូវ​បាន​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​សហការ ដកហូត​ប្រមូល​ពី​ក្រុម​អ្នក​លួច​លក់ លួចលាក់​បាន​ប្រមាណ​២៨៥​គ្រាប់ ដើម្បី​កំទេច​ចោល​។

ការ​ដើរ​ប្រមូល​ផាវ​គ្រាប់បែក និង​គ្រឿង​រំសេវ​ផ្ទុះ ពី​អ្នក​លួច​លក់ដូរ​នេះ​ដោយ​បានការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កងកម្លាំង​នគរបាល​ទូ​ទាំង​ស្រុក​សំរោង​ទង បាន​ចុះ​ពិនិត្យ​និង​ណែនាំ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​ទំនិញ​គ្រប់​ប្រភេទ មាន​ទាំង​អ្នកលក់​របស់​ដែល​ច្បាប់​ហាមឃាត់​ដូច​ជា​គ្រឿងផ្ទុះ​មួយ​ចំនួន​ដែល​ជា រំសេវ​ផ្ទុះ​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង បាន​បញ្ជាក់​ថា​÷​ក្រោយ​មានការ​ណែនាំ​បន្ថែម​ពី​លោក​ឧត្ដមសេនីយ៍​ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ លោក​ក៏​បានឱ្យ​មន្ដ្រី​នគរបាល​នៅ​តាម​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រូវ​ចុះ​សហការ​ជាមួយ​លោក​មេ​ភូមិ កំលាំង​គណៈ​បញ្ជាការ​ឃុំ ផ្សព្វផ្សាយ​លើ​ករណី​លួច​លក់​និង​លេង​គ្រឿងផ្ទុះ​ដែល​ជា​មូលហេតុ​ប៉ះពាល់​ដល់​សុវត្ថិភាព​សង្គម​និង​គ្រោះថ្នាក់​ដល់​មនុស្ស ជាក់ស្ដែង​រក​ឃេ​ី​ញ​ត្រូវ​តែ​ធ្វេ​ី​ការ​ដកហូត​និង​ធ្វេ​ី​កិច្ចសន្យា​ប​ញ្ឍ​ប់​ការ​លក់ដូរ ក្នុង​ករណី​អ្នក​លក់ដូរ​នៅ​តែ​បន្ត និង​មិន​រាងចាល​ទេ​នោះ​ត្រូវ​អនុវត្ដ​វិធានការ​ច្បាប់​។

នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជីវករ ដើម្បី​អបអរសាទរ​និង​ការ​ចូលរួម​ធ្វើ​បុណ្យ ភ្ជុំបិណ្ឌ​ឆ្នាំ​ថ្មី​នេះ​! សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្ដា​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ឱ្យ​បាន​ល្អ ឈប់​លក់​របស់របរ​ដែល​ច្បាប់​បាន​ហាមឃាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ