ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ញឹក បាន​ខេ​ង និង​លោក អ៊ុយ សុធា​វី ប្រកាស​ឱ្យ​ចូល​កាន់​មុខ​តំណែងជា​អភិបាលរង​ខេត្តពោធិ៍សាត់

1 នាទី មុន

ខេត្តពោធិ៍សាត់​ ៖ ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់…

ខេត្តពោធិ៍សាត់​ ៖ ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង ​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ចំនួន​ពីរ​រូប ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​។

លោក ខូ​យ រី​ដា អភិបាល​ នៃ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់​ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ ផ្តល់​កិត្តិយស អញ្ជើញ​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង​ខេត្ត​ថ្មី​ចំនួន​ពីរ​រូប នា​ពេល​នេះ​ ។

យោង​អនុក្រឹត្យ​លេខ ៦០១ អន​ក្រ​.​ត​ត របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥ ត្រូវ​បាន​សម្រេច​ផ្ទេរ​ភារកិច្ច មន្ត្រីរាជការ​ចំនួន​ ២​រូប ​៖ ទី​១. លោក ញឹក បាន​ខេ​ង ឋានន្តរស័ក្តិ ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤ ពី​អភិបាលរង​ខេត្តកំពង់ធំ ឱ្យមក​កាន់​មុខ​តំណែង​ជា​អភិបាលរង​ខេត្តពោធិ៍សាត់​។ ទី​២.​លោក អ៊ុយ សុធា​វី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី​ថ្នាក់​លេខ​១ ពី​អភិបាលរង​ខេត្តបាត់ដំបង ឱ្យមក​កាន់​មុខ​តំណែង​ជា​អភិបាលរង​ខេត្តពោធិ៍សាត់​ ។

បន្ទាប់​ពី​ពិធី​ប្រគល់​អនុ​ក្រិ​ត្យ​រួច​មក លោក ញឹក បាន​ខេ​ង និង​លោក អ៊ុយ សុធា​វី អភិបាលរង​ខេត្តពោធិ៍សាត់​ថ្មី បាន​ឡើង​ប្ដេជ្ញា​ចិត្ត ដោយ​បាន​សម្ដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៍​ដូច​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​មាន​ទំនុកចិត្ត តែងតាំង​រូប​លោក​ទាំង​ពីរ ឲ្យ​មក​កាន់​មុខ​តំណែង​ជា​អភិបាលរង​ខេត្តពោធិ៍សាត់​ នា​ពេល​នេះ​ ។

លោក​បាន​ប្ដេជ្ញា​ចិត្ត ​៖ ស្មោះត្រង់​និង​មាន​ភក្ដីភាព ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ​, ខិតខំ​ពង្រឹង​កិច្ចសហការ​និង​អនុវត្ត​ភារកិច្ច ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ធំ​ៗ​បន្ថែម​ទៀត​។ ចូលរួម​ពង្រឹង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​, ចូលរួម​អនុវត្ត​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ គោរព​ច្បាប់ ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ពង្រឹង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឲ្យ​រឹង​មាំ ក្នុង​ជួរ​គណៈ​អភិបាលខេត្ត​។ ប្ដេជ្ញា​អនុវត្ត​ និង​ប្រតិបត្តិការ​យ៉ាង​ខ្ជាប់ខ្ជួន តាម​បទបញ្ជា​ និង​គោលការណ៍​ណែនាំ របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​ ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ លោក ប៊ុ​ន ហុ​ន បាន​អបអរសាទរ និង​មាន​សេចក្តី​សង្ឃឹម ជឿជាក់​យ៉ាង​មុតមាំ​ថា លោក ញឹក បាន​ខេ​ង និង​លោក អ៊ុយ សុធា​វី ដែល​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង ជា​អភិបាលរង​ថ្មី​ នៃ​ខេត្តពោធិ៍សាត់​ ថ្ងៃនេះ នឹង​អនុវត្ត​នូវ​តួនាទី​ភារកិច្ច និង​ការ​ទទួលខុសត្រូវ​របស់​ខ្លួន ប្រកបដោយ​កិច្ចសហការ សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ប្រសើរ​។ លោក​សូម​ឲ្យ​លោក​អភិបាលរង​ថ្មី​ទាំង​២ ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ការ​អនុវត្ត​ការងារ ក្នុង​ជួរ​គណៈ​អភិបាលខេត្ត កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល ជា​ពិសេស ការ​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​ខេត្ត ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌​សង្គម ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ និង​សំណូមពរ​ជាក់ស្តែង​ពិតប្រាកដ របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ